រឹតតែគួរឱ្យព្រួយបារម្ភ! កោះម៉ាល់ឌីវ បានធ្វើតេស្តឃើញមានអ្នកឆ្លងជំងឺ COVID-19 ពីរករណីជាលើកដំបូង

កោះម៉ាល់ឌីវ ៖ សេចក្ដីរាយការណ៍មួយ បានចេញផ្សាយអំពីករណីឆ្លងវីរុសថ្មី ចំនួនពីរករណីលើកដំបូង នៅលើកោះម៉ាល់ឌីវ ហើយខណៈពេលនេះដែរ អាជ្ញាធរបានធ្វើតេស្តបន្ថែមដើម្បីព្យាយាមកំណត់ការរីករាលដាលនៃជំងឺនេះ។

អ្នកឆ្លងទាំង ២ នាក់ត្រូវបានគេជឿថា បានឆ្លងជំងឺនេះពីភ្ញៀវទេសចរអ៊ីតាលីម្នាក់ ដែលបានវិលត្រឡប់ទៅប្រទេសអ៊ីតាលីវិញ ហើយបានធ្វើតេស្ត៍ឃើញមានភាពវិជ្ជមាននៅទីនោះ។

លោក Ali Waheed រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានឱ្យដឹងថា “ អ្នកដែលបានឆ្លងវីរុស COVID-19 ទាំង២ករណីនេះ គឺជាបុគ្គលិកបម្រើការនៅលើកោះម៉ាល់ឌីវនេះតែម្ដង ហើយពេលនេះ គេក៏បានដាក់អ្នកជំងឺទាំងពីរនាក់នោះ ឱ្យនៅដាច់ដោយឡែក ដើម្បីតាមដាន និងព្យាបាលបន្តហើយ ” ។


ហើយខណៈពេលនេះដែរ ក៏មានការបិទរាល់ការធ្វើដំណើរ ចេញចូល ពីកោះជាបណ្ដោះអាសន្នផងដែរ និងយើងមិនទានដឹងច្បាស់នៅឡើយទេថា នឹងមានភ្ញៀវទេសចរណ៍ប៉ុន្មាននាក់ ដែលបានជាប់គាំងនៅលើកោះនោះ៕

Covid 19 1330px

Maldives Guide 1