ពូជមាន់ខ្មៅមួយប្រភេទ ត្រូវបានគេដឹងថាខុសពីមាន់ខ្មៅដទៃ ដោយសារតែវាមានពណ៌សម្បុរ ទាំងរូបរាងខាងក្រៅ និងខាងក្នុង មិនលើកលែងសូម្បីតែឈាមរបស់វាក៏មានពណ៌ខ្មៅខ្លាំងដែរ ដោយមាន់ខ្មៅដ៏កម្រមួយនេះមានឈ្មោះថា Ayam Cemani ។
មាន់ខ្មៅមួយនេះមានប្រភពមកពីប្រទេសឥណ្ឌូនេស៊ី ហើយវាក៏ជាមាន់ដែលមិនសូវមានលក់ដែរ ដែលជាហេតុធ្វើឱ្យតម្លៃមាន់មួយនេះថ្លៃខ្លាំងតែម្តង ដោយការយកទៅលក់នៅសហរដ្ឋអាមេរិចមានតម្លៃដល់ទៅ ២៥០០ដុល្លារសហរដ្ឋអាមេរិច។
ការដែលសត្វមាន់មួយនេះមានតម្លៃខ្លាំងមិនត្រឹមតែដោយសារតែវាជាប្រភេទសត្វកម្រតែប៉ុណ្ណោះនោះទេ តែសម្រាប់ប្រជាជនឥណ្ឌូនេស៊ីជឿថា សត្វមាន់ខ្មៅនេះមានភាពអាថ៌កំបាំង និងមានអំណាចពិសេសម្យ៉ាង ហើយគេមានជំនឿទៀតថា មាន់ខ្មៅនេះថែមទាំងជួយផ្តល់ថាមពលពិសេស ផ្តល់សុខសន្តិភាពដល់ពិភពលោក និងជារបស់ដែលនាំមកនូវសំណាងល្អ ផងដែរ ជាពិសេសមនុស្សមួយចំនួនជឿថាសរីរាង្គគ្រប់ផ្នែករបស់មាន់ខ្មៅអាចយកមកផលិតជាឱសថបុរាណដ៏ស័ក្តិសិទ្ធទៀតផង។ តែសម្រាប់ប្រជាជនឥណ្ឌូនេស៊ីកម្រទទួលទានមាន់ខ្មៅមួយនេះណាស់ ដោយភាគច្រើនគេយកសត្វមាន់នេះសម្រាប់ធ្វើពិធីសាសនា ឬជាការបូជាយញ្ញទៅវិញនោះទេ៕
រក្សាសិទ្ធអត្ថបទ៖ Sad Life