ផ្តាំ​ប្រាប់​តៗ​គ្នា​ផង! មាន​ម្ដាយ​ឪពុក​អាយុ​ចន្លោះ​ប៉ុណ្ណេះ មិន​ចាំ​បាច់​កុំ​ឲ្យ​គាត់​ចេញ​ក្រៅ​ឲ្យ​សោះ

គិត​មក​ទល់​ថ្ងៃ​ទី ៩ មិនា ឆ្នាំ ២០២០ អ្នក​បាត់បង់​ជីវិត​ដោយសារ​វីរុស​ផ្លូវ​ដង្ហើម​ថ្មី COVID-19 បាន​កើន​ឡើង​ដល់ ៣ ៨៩២ នាក់​ហើយ ទន្ទឹម​ដែល​អ្នក​ឆ្លង​សរុប​មាន​ចំនួន ១១១ ៣៦៣ ករណី។

MW HZ220_Corona_20200129092723_ZQ

សារ​ប្រុងប្រយ័ត្ន​ត្រូវ​បាន​បន្លឺ​ឡើង​ជា​បន្តបន្ទាប់ ​ដែល​ដាស់តឿន​ជា​រឿយៗ​ឲ្យ​ពលរដ្ឋ​ទូទាំង​បណ្តា​ប្រទេស​ដែល​កំពុង​មាន​ករណី​ឆ្លង​ចាំ​បាច់​ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន ​និង​ថែរក្សា​អនាម័យ​ឲ្យ​បាន​ដិតដល់ មិន​ថា​តែ​ការ​ពាក់​ម៉ាស ការ​ទម្លាប់​លាង​ដៃ​ដោយ​សាប៊ូ​ឬ​អាកុល។

យ៉ាងណាមិញ​តើ​អ្នក​ដឹង​ទេ បើ​តាម​របាយការណ៍​ជាក់ស្ដែង​អត្រា​នៃ​ការ​ស្លាប់​អាច​កើត​ឡើង​ខ្ពស់​បំផុត​សម្រាប់​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាព​ផ្សាំ​ខ្សោយ ហើយ​នោះ​គឺ​ជា​មនុស្ស​វ័យ​ចំណាស់​ដែល​មាន​អាយុ​ខ្ទង់ ៧០ ឆ្នាំ​ឡើង​ទៅ។

Hypatia H_af878fb34a6b3094e556c1b0a7a82057 H_a8b6ab125de5f95bb85a075e0c0ff837

China COVID 19 New Death To 600x400

201409431_1280

បច្ចុប្បន្នតួលេខជារួម​អត្រា​នៃ​ការ​ស្លាប់​គឺ​មាន ២,៣ ភាគរយ ពោល​គឺ​អាច​និយាយ​ថា​មិនមែន​សុទ្ធ​តែ​អ្នក​ឆ្លង​ត្រូវ​ប្រឈម​ខ្ពស់​នឹង​ការ​បាត់បង់​ជីវិត​នោះ​ទេ ដរាប​ណា​បាន​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា​ហើយ​មាន​ប្រព័ន្ធ​ភាព​ផ្សាំ​ក្នុង​ខ្លួន​រឹងមាំ គឺ​ភាគរយ​ច្រើន​នឹង​អាច​ជា​សះស្បើយ។


ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​ត្រូវ​ប្រយ័ត្ន​ខ្ពស់​បំផុត​គឺ​មនុស្ស​ចំណាស់​ដែល​មាន​អាយុ​ចន្លោះ​ពី ៧០-៧៩ ឆ្នាំ មាន​អត្រា​ភាគរយ​អាច​បាត់បង់​ជីវិត​ដោយ​សារ​ COVID-19 ដល់​ទៅ ៨ ភាគរយ ទន្ទឹម​ដែល​មនុស្ស​មាន​អាយុ​លើស ៨០ ឆ្នាំ អាច​មាន​អត្រា​ខ្ពស់​ដល់ ១៤,៨ ភាគរយ​ឯ​ណោះ។

960x0

6b27346a 5f56 11ea Be3e 43af5536d789_image_hires_151343

5e3717275bc79c5f230e1b84

សារ​នេះ​ហើយ​ក៏​ចង់​ដាស់តឿន​ដល់​អ្នក​រាល់​គ្នា​ដែល​មាន​ឪពុក​ម្តាយ​មាន​វ័យ​ចាស់​ជរា ក្នុង​អំឡុង​ពេល​ផ្ទុះ​នូវ​វីរុស COVID-19 សូម​ចាំបាច់​មើល​ថែ​លោក​ទាំង​ពីរ​ឲ្យ​បាន​ដិតដល់ ​ហើយ​លើក​ទឹក​ចិត្ត​ឲ្យ​លោក​គួរ​នៅ​ផ្ទះ​ឲ្យ​បាន​ច្រើន​និង​បន្ត​សម្អាត​អនាម័យ​ជា​ប្រចាំ។

គួរ​រំឭក​ថា​មក​ទល់​ពេល​បច្ចុប្បន្ន​ការ​បាត់បង់​ជីវិត​ជិត ៤ ០០០ នាក់​ទូទាំង​សកលលោក គឺ​មិន​ទាន់​មាន​របាយការណ៍​នៃ​ការ​ស្លាប់​កុមារ​អាយុ​ក្រោម ៩ ឆ្នាំ​ណា​មួយ​នៅ​ឡើយ ត្បិត​បើ​ការ​ឆ្លង​ធ្លាប់​កើត​ឡើង​ពិត​មែន​នោះ ពោល​មិន​រាប់ជា​ក្តី​ព្រួយបារម្ភ​ខ្លាំង​ដូច​មនុស្ស​វ័យ​ចំណាស់​ទេ៕​​​

ប្រែសម្រួល៖ Knongsrok | ប្រភព៖ Marketwatch