រកឃើញមួយករណីទៀត អ្នកផ្ទុកវីរុស Covid-19 ជាជនជាតិ អង់គ្លេស នៅខេត្តកំពង់ចាម

ផ្ទុះការភ្ញាក់ផ្អើលជាថ្មីម្តងទៀតហើយសម្រាប់ល្ងាចថ្ងៃទី ១០ ​ខែមីនា  ឆ្នាំ ២០២០ នេះ ​ក្នុងការ​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ​ពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងសុខាភិបាល ​ថានៅប្រទេសកម្ពុជាបានរកឃើញអ្នកមានផ្ទុកវីរុស ​Covid-19  មួយករណីទៀត។

តាមការរៀបរាប់ពីថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានឱ្យដឹងថា ​ករណីមួយទៀតដែលរកឃើញផ្ទុកវីរុស  Covid-19  គឺជាស្ត្រីជនជាតិអង់គ្លេស  អាយុ  ៦៥ឆ្នាំ មកពីកាប៉ាល់ទេសចរណ៍ ​ដោយការរកឃើញនេះគឺស្ថិតនៅក្នុងខេត្តកំពង់ចាម។

Photo_2020 03 10_19 42 45


គួរឱ្យដឹងផងដែរថា ​ស្ត្រីជនជាតិអង់គ្លេស ​ដែលមានផ្ទុកវីរុស ​Covid-19  នេះ កំពុងតែត្រូវបានដឹកយកមកសម្រាកព្យាបាល  និងដាក់បន្ទប់ដោយឡែកនៅក្នុងមន្ទិរពេទ្យខេត្តកំពង់ចាម៕

Coronavirus COVID 19 AP_GB 2