មេដឹក​នាំ​ជា​ស្ត្រី​របស់ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet

ភ្នំ​ពេញ ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២០៖ ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet បាន​ចូលរួម​ជា​ចំណែក​យ៉ាង​ធំ​ក្នុង​ឧស្សា​ហ​កម្ម​អាកាស​ចរណ៍​​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​។ ភាព​ជោគ​ជ័យ​របស់ក្រុមហ៊ុន​អាកាស​ចរណ៍​​ឈាន​មុខ​គេ​មួយ​នេះ ដែល​​​ទទួល​បាន​​អ្នក​ដំណើរ​ដ៏​ខ្ពស់​បំផុត​ក្នុង​ប្រទេស​វៀត​ណាម​នោះ អាស្រ័យ​​ទៅលើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​មេដឹក​នាំ​ពោរ​ពេញ​ដោយ​ទេព​កោសល្យ​របស់​ក្រុមហ៊ុន​​។

មេដឹកនាំ​​២​នាក់​ក្នុង​ចំណោម​មេដឹក​នាំ​ដ៏ល្បី​ល្បាញ​បំផុត គឺ​លោក​ស្រី​អគ្គ​នាយក Nguyen Thanh Ha និង​​លោក​ស្រី Nguyen Thi Phuong Thao ដែល​ជា​ប្រធាន និង​ជា​នាយក​ប្រតិ​បត្តិ​​។ បើយោង​ទៅ​តាម​សាស្ត្រាចារ្យ​រង​​លោក​បណ្ឌិត Tran Dinh Thien អតីត​នាយកវិទ្យា​ស្ថាន​សេដ្ឋ​កិច្ច​វៀត​ណាម អ្នក​​ទាំង​២ «គឺ​ជា​ស្ត្រី​២នាក់​ដ៏​ឆ្នើម​បំផុត» ដែល​ដឹកនាំ និង​​គ្រប់គ្រង​អាជីវ​កម្ម​​បាន​យ៉ាង​រលូន ក្រោម​ទស្ស​ន​វិស័យ​ដ៏​អស្ចារ្យ សកម្ម​ភាព​ដ៏​រស់​រវើក និង​​ជ័យ​ជម្នះ​​យ៉ាង​ធំធេង ​ទាំង​ក្នុង​ទីផ្សារ​​ក្នុង​ស្រុក និង​បរទេស​។

លោក​ស្រី​ Nguyen Thanh Ha គឺ​​ស្ថាប​និក​ម្នាក់​ក្នុង​ចំណោម​សហ​ស្ថាប​និក​របស់ Vietjet និង​ត្រូវ​បាន​តែង​តាំង​ជា​អគ្គ​នាយក កាល​ពី​​ឆ្នាំ​២០០៧​។ នៅមុន​ពេល​ចូលរួម​ជាមួយ​នឹង Vietjet លោក​ស្រី Ha មាន​តួនាទី​ជា​អគ្គ​នាយក​រង​​នៃ​អាជ្ញា​ធរ​អាកាស​ចរណ៍​វៀត​ណាម (CAAV)​​។

ក្នុង​នាម​ជា​មនុស្ស​​មិន​ចូល​ចិត្ត​បង្ហាញ​ជីវ​ប្រវត្តិ​របស់​ខ្លួន លោក​ស្រី Ha មាន​ការ​ស្រឡាញ់​ចូល​ចិត្ត​យ៉ាង​ខ្លាំង​លើ​អាជីព​របស់​លោក​ស្រី​។ ជា​មួយ​នឹង​ការ​មាន​បទពិសោធ​​យ៉ាង​ទូ​លំ​ទូលាយ​ក្នុង​ឧស្សា​ហ​កម្ម​អាកាសចរណ៍​ក្នុង​ប្រទេស​វៀត​ណាម លោកស្រី Ha មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឲ្យ Vietjet ក្លាយ​ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​បែប​ច្នៃ​ប្រឌិត​ថ្មី ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​​។ លោក​ស្រី​មាន​ពាក្យ​ស្លោក​ថា៖ «យើង​ជឿជាក់​លើ​អនា​គត​កាន់​តែ​​ល្អ​ប្រសើរ​​នៅ​លើ​​មេឃ ហើយ​នៅ​លើ​ស្លាប​យន្តហោះ យើង​តែង​តែ​​ព្យាយាម​ធ្វើ​ឲ្យ​អនា​គត​នោះ​ខិត​កាន់​តែ​កៀក​»​។

អ្នក​រួម​ដំណើរ​ជាមួយ​នឹង​លោកស្រី Ha ក្នុង​ដំណើរ​របស់ Vietjet ដើម្បី​បង្កើត​ជើង​មេ​ឃ​ថ្មីៗ គឺ​លោកស្រី Nguyen Thi Phuong Thao សហ​ស្ថាប​និក ជា​ប្រធាន និង​​នា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Vietjet​។

ក្រោយ​​ពី​​រក​បាន​​ប្រាក់​ខ្ទន់​លាន​ដុល្លារ​ជាលើក​ដំបូង​របស់​​ខ្លួន​ក្នុង​ពេល​មាន​​វ័យ​ត្រឹម​តែ​២៤​ឆ្នាំ លោក​ស្រី Nguyen Thi Phuong Thao គឺ​ជា​មហា​សេដ្ឋី​​ជា​ស្ត្រី​ដំបូង​គេ ដែល​បាន​បង្កើត​ក្រុមហ៊ុន​អាកាស​ចរណ៍មួយ​​។ លោកស្រី​​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​​ឈ្មោះ​​​ស្រ្តី​ដ៏មាន​អំណាច​បំផុត​ទាំង​១០០​ក្នុង​ពិភព​លោក​របស់​ទស្ស​នា​វដ្តី​ដ៏ល្បី Forbes ចំនួន​​៤លើក​ជាប់​ៗ​​គ្នា ហើយ​លោក​ស្រី​គឺ​ជា​អ្នក​តំណាង​តែម្នាក់​គត់​មក​ពី​វៀត​ណាម លើ​តារាង​បញ្ជី​នោះ​។

លោក​ស្រី Thao ទទួល​បាន​​ការ​កោត​សរសើរ​​ពី​អ្នក​ដទៃ​ ដោយ​សារ​តែ​សមត្ថភាព​ធ្វើ​ការ​​ដែល​មិន​ចេះ​រុញ​រា​​របស់​លោក​ស្រី​។ ក្នុង​កិច្ច​សម្ភាស​មួយ​កាលពី​ពេលថ្មី​ៗ​នេះ​ជាមួយ​នឹង​បណ្តាញ​សារ​ព័ត៌​មាន ដើម្បី​ឆ្លើយ​តប​ទៅនឹង​សំណួរ​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា «តើ​ការ​មាន​ទឹក​ប្រាក់​ដ៏ច្រើន​​​មាន​អត្ថ​ប្រយោជន៍ល្អ​​អ្វី​ខ្លះ?» លោក​ស្រី Thao បាន​ចែក​រំលែក​ជា​គំនិត​ថា៖ «ការ​មាន​ទឹក​ប្រាក់​ដ៏ច្រើន នឹង​នាំ​ឲ្យ​សម្រេច​បាន​នូវ​​ក្តី​សុបិន​ធំៗ និង​ជួយ​មនុស្ស​ឲ្យ​បាន​កាន់​តែច្រើន​!»​។

លោក​ស្រី Thao ជឿជាក់​ថា ស្ត្រី មាន​តម្លៃ​នៃ​ការ​លះ​បង់ អត់​ធ្មត់ និងភាព​​រឹង​មាំ ដើម្បី​ជម្នះ​រាល់​ឧប​ស័គ្គ​ផ្សេង​ៗ និង​សម្រេច​​​​បាន​នូវ​​គោល​ដៅ​​ក្នុង​ជីវិត​។

អ្នក​ដែល​ធ្វើ​ការ​ងារ​យ៉ាង​ប្រកៀក​ជាមួយ​នឹង​​អគ្គ​នា​យក និង​​នា​យក​ប្រតិ​បត្តិ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet ជា​​អនុ​ប្រធាន​ដ៏មាន​ទេពកោសល្យ​ និង​ពោរពេញ​ដោយ​សមត្ថ​ភាព​​២​នាក់​ទៀត​គឺ​លោក​ស្រី Nguyen Thi Thuy Binh និង​លោក​ស្រី Ho Ngoc Yen Phuong​។

លោក​ស្រី​អនុ​ប្រធាន Thuy Binh គឺ​ជា​អ្នក​ទទួល​បន្ទុក​ដឹកនាំ​​ផ្នែក​អភិវឌ្ឍ​ពាណិជ្ជ​កម្ម ការ​ពង្រីក​​ទីផ្សារ និង​ការ​អភិវឌ្ឍ​តម្លៃ​យី​ហោ​របស់ Vietjet ក្នុង​ទីផ្សារ​ក្នុង​ស្រុក និង​អន្តរ​ជាតិ​។ លោក​ស្រី Thuy Binh ក៏​ជា​អគ្គ​នា​យក​ក្រុមហ៊ុន Vietjet ប្រចាំ​ប្រទេស​ថៃ​ផងដែរ ដែល​ជា​ក្រុមហ៊ុន​អាកាស​ចរណ៍​សហ​ការី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ Vietjet នៅ​ប្រទេស​ថៃ​។

និយាយ​ទាក់​ទង​នឹង​​ភាព​ជោគ​ជ័យ​របស់ Vietjet លោក​ស្រី​អនុ​ប្រធាន Thuy Binh បាន​បញ្ជាក់​ថា៖ «ភាព​ផ្សេង​គ្នា និង​ការ​ទទួល​ជោគ​ជ័យ​​របស់ Vietjet គឺ​ទៅលើ​វិធី​សាស្ត្រ​ដែល​យើង​សម្លឹង​មើល​ក្នុង​ទីផ្សារ​​។ Vietjet មើល​ឃើញ​ទីផ្សារ​ដូច​ជា​​ទឹក​មួយ​កែវ​អ៊ី​ចឹង​។ យើង​មិន​សម្លឹង​មើល​ទៅ​​លើ​​ចំណុច​ដែលមាន​ស្រាប់​ឡើយ ប៉ុន្តែ យើង​សម្លឹង​មើល​ទៅ​លើ​វិធីសាស្ត្រ​ជា​ច្រើន​ផ្សេង​ទៀត ក្នុង​ការ​ចាក់​ទឹក​ចូល​ក្នុង​កែវ​។ ជា​មួយ​នឹង​អត្រា​ប្រជា​ជន​១០០​លាន​នាក់ ប្រជា​ជន​វៀត​ណាម​តែ​ ១​%​ ប៉ុណ្ណោះ ប្រើប្រាស់​ការ​ដឹក​ជញ្ជូន​ផ្លូវ​អាកាស ហេតុ​នេះ វា​មាន​​កន្លែង​ទំនេរ​សម្រាប់​ Vietjet រហូត​ដល់ ៩៩%​​»​។

ដោយ​ឡែក លោក​ស្រី​អនុ​ប្រធាន Ho Ngoc Yen Phuong មាន​តួនាទី​ក្នុង​ផ្នែក​ហិរញ្ញ​វត្ថុ​។ លោក​ស្រី Yen Phuong មាន​បទពិសោធ​ច្រើន​ជាង​២០​ឆ្នាំ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ ជា​ពិសេស​​លើ​ការ​បង្កើត​ច្បាប់ និង​គ្រប់​គ្រង​មូល​ធន បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​គម្រោង​ហិរញ្ញ​វត្ថុ គ្រប់​គ្រង​គណ​នី និង​សាវ​ន​កម្ម​ផ្ទៃ​ក្នុង​។

លោក Yen Phuong បាន​មាន​ប្រសាសន៍​ថា គ្រប់​គ្នានៅ Vietjet គឺ​ជាមនុស្ស​​ពោរពេញ​ដោយ​ថាម​ពល និង​រឹងមាំ​។ លោក​ស្រី Yen Phuong បាន​ឲ្យ​ដឹង​ថា៖ «Vietjet នឹង​​បន្ត​​ដណ្តើម​យក​​ជើង​មេ​ឃ​ថ្មី​ៗ ចែក​ចាយ​ក្តី​សុបិន​ និង​ការ​ជឿជាក់​នានា​ទៅ​ថ្ងៃ​អនា​គត​»​។

ភាព​ជោគ​ជ័យ​របស់​ស្ត្រី​ទាំង​៤​នាក់ បាន​ជំ​រុញ​ និង​លើក​ទឹក​ចិត្ត​ដល់​រាល់​សមា​ជិក​ទាំង​ងស់​ក្នុង​ក្រុមហ៊ុន​​។ ពួក​គេ​ជួយ​ឲ្យ​​លើក​ទឹក​ចិត្ត​ឲ្យ​ស្រ្តី​ជា​ច្រើន​ព្យា​យាម​​​ដណ្តើម​យក​តួនាទី​សំខាន់​ៗ​ក្នុង​ក្រុមហ៊ុន ឬ​ភាព​ជោគ​ជ័យ​ក្នុង​​មុខ​តំណែង​នានា​ដែល​​ធ្លាប់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​បុរស ដូច​ជា​​ អ្នក​បើក​បរ​យន្តហោះ​ជា​ដើម​។

ទាក់​ទង​នឹង​​ភាព​ជោគ​ជ័យ​របស់​ពួកគេ លោក​ស្រី Phuong Thao បាន​ថ្លែង​ថា៖ «យើង​លើក​ទឹក​ចិត្ត​ឲ្យ​បុគ្គលិក​របស់​យើង​​​នាំ​យក​នូវ​សកម្ម​ភាព​ដ៏​ស្មោះ​ត្រង់ និង​​ការ​ប្រតិ​បត្តិ​ជាក់​ស្តែង ទៅកាន់​សហ​គម​របស់​យើង និង​ក្លាយ​ជា​ចំណែក​មួយ​នៃ​ជីវិតសា​ជី​វកម្ម​របស់​យើង​»​៕

Chairwoman Nguyen Thanh Ha

 

Vice President Ho Ngoc Yen Phuong

 


VP Nguyen Thi Thuy Binh 2

 

VP Nguyen Thi Thuy Binh

 

President _ CEO Nguyen Thi Phuong Thao

ទំនាក់​ទំនង​ព័ត៌​មាន៖

ក្រុមហ៊ុន QED

កម្ពុជា (ភាសា​ខ្មែរ)

លោក អ៊ិន សុផេង

អ៊ីម៉ែល៖ [email protected]

លេខ​ទូរ​ស័ព្ទ៖ +855 87 222 817

កម្ពុជា (ភាសា​អង់​គ្លេស)

លោក Julian Rake

អ៊ីម៉ែល៖ [email protected]

លេខ​ទូរ​ស័ព្ទ៖ +855 93 324 283

ក្រុមហ៊ុន Vietjet

កញ្ញា Kieu Duong (ហៅ Amy)

អ៊ីម៉ែល៖ [email protected]

លេខ​ទូរ​ស័ព្ទ៖ +84 932 775 066