សង្គ្រាមនៃមុខមាត់អាស៊ី រវាង ជប៉ុន និងរុស្សុី ​ដែលនាំឱ្យជប៉ុនបោះជំហានទៅជាមហាអំណាចពិភពលោក

នៅពាក់កណ្តាលសវត្សវត្សន៍ទី១៩ ក្រោយពេលបិទបញ្ចប់នយោបាយឯកោនិយមរបស់ខ្លួន នៅឆ្នាំ ១៨៥៣ នៅពេលដែលកងទ័ពជើងទឹកអាមេរិក ដឹកនាំដោយ ឧត្តមនាវីឯក ឈ្មោះ Matthew Perry ជាមួយនឹងកប៉ាល់ចម្បាំងទំនើបៗ ចំនួន ៤គ្រឿង បានធ្វើដំណើរមកដល់ទីក្រុងតូក្យូ ហើយបង្ខំអោយរដ្ឋាភិបាលជប៉ុន ចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបើកកំពុងផែជប៉ុនដើម្បីធ្វើជំនួញ គឺជាកិច្ចព្រម ព្រៀងមួយដែលមិនមានតុល្យភាព ក៏ប៉ុន្តែជប៉ុនត្រូវបង្ខំចិត្តទទួលយក ដោយសារ តែជប៉ុន ខ្លាចកម្លាំងទ័ពរបស់អាមេរិក ។

3FCD097100000578 4462106 Image M 19_1493630189618

វត្តមានកងទ័ពជើងទឹកអាមេរិក បានដាស់ស្មារតីមេដឹកនាំជប៉ុន ឱ្យមើលឃើញពីភាពទន់ខ្សោយនៃបច្ចេកវិទ្យា និងកម្លាំងទ័ពរបស់ខ្លួនធៀបទៅនឹងសហរដ្ឋអាមេរិក ព្រមទាំងណ្តាលប្រទេសលោកខាងលិចផ្សេងទៀត ហើយធ្វើឱ្យជប៉ុនដឹងខ្លួនថា បើខ្លួនមិនធ្វើអ្វីសោះ ជប៉ុននឹងធ្លាក់នៅក្រោមការត្រួតត្រារបស់ ប្រទេសលោកខាងលិចជាក់ជាមិនខាន ។

ក្រោយមកទៀតមានឥស្សរជនមួយក្រុមបានដុះគំនិត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយមួយ ថាដើម្បីទប់ទល់នឹងមហាអំណាចលោកខាងលិច ជប៉ុនត្រូវរៀនសូត្រតាមលោកខាងលិចក្នុងការធ្វើទំនើបកម្មក្នុងវិស័យឧស្សាហកម្ម និងកងទ័ពរបស់ខ្លួន ។

1

នៅឆ្នាំ ១៨៩៤ ជប៉ុនបានប្រកាសសង្គ្រាមនឹងចិន ដើម្បីដណ្តើមកាន់កាប់ កូរ៉េ ដែលកន្លងមកធ្លាប់តែធ្លាក់នៅក្រោមឥទ្ធិពលនៃអធិរាជ្យចិន ។ ក្រោយពីការប្រយុទ្ធគ្នាអស់រយៈពេល ៨ខែ កងទ័ពជប៉ុនបានបណ្តេញកងទ័ពចិនចេញពីកូរ៉េ ហើយថែមទាំងឈ្លានពានចូលកាន់កាប់ដែនកោះ តៃវ៉ាន់ ព្រមទាំងដែនដីមួយផ្នែកនៃតំបន់ ម៉ាន់ជូរី ដែលជាដែនអធិបតេយ្យរបស់ ចិន ទៀតផង ។ ក៏ប៉ុន្តែក្នុងការឈ្លានពានវាទទីពង្រីកទឹកដីនេះ ជប៉ុន ត្រូវប្រឈមមុខនឹងមហាអំណាចមួយទៀត ដែលនៅពេលនោះកំពុងតែព្យាយាមវាទទីចូលមកកាន់កាប់ឧបទ្វីបកូរ៉េ និង តំបន់ ម៉ាន់ជូរី របស់ចិនដែរនោះ គឺចក្រភពរុស្សុី ។

នៅខែឧសភា ឆ្នាំ ១៨៩៥ មួយខែក្រោយពីជប៉ុន ទើបតែបានចុះកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាមជាមួយចិន រុស្សុី ដែលមានការគាំទ្រពីបារាំង អាល្លឺម៉ង់ បានរួមគ្នាដាក់សម្ពាធបង្ខំឱ្យជប៉ុន ដកខ្លួនថយចេញពីតំបន់ម៉ាន់ជូរី ដែលជប៉ុនទើបតែបានកាត់យកពីចិន ។ ជប៉ុន នៅពេលនោះមើលឃើញថាខ្លួនមិនមានកម្លាំងទ័ពអាចទប់ទល់នឹងមហាអំណាចអឺរ៉ុបទាំងបីនេះបាន ក៏បង្ខំចិត្តដកខ្លួនថយចេញពីតំបន់ម៉ាន់ជូរី ទៅតាមការទាមទារនេះ ហើយក្រោយពេលដែលជប៉ុនដកខ្លួនថយនោះ រុស្សុី ក៏បានចូលទៅកាន់កាប់តំបន់ម៉ាន់ជូរីភ្លាមៗដែរ ដែលធ្វើឱ្យជប៉ុនផ្ទុះកំហឹងយ៉ាងខ្លាំង ក៏នៅពេលនោះជប៉ុនមិនហ៊ានធ្វើអ្វី ដោយសារតែជប៉ុនគិតថា ខ្លួននៅមានកម្លាំងទ័ពខ្សោយជាងកម្លាំងទ័ពរុស្សុី ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមកទៀត ជប៉ុនបានផ្តល់អាទិភាពទៅលើការពង្រឹងកម្លាំងទ័ពរបស់ខ្លួន ហើយក្នុងពេលជាមួយគ្នា ជប៉ុន បានចរចារជាមួយរុស្សុី ក្នុងការបែងចែកដែនឥទ្ធិពលគ្នា ពោលគឺរុស្សុី កាន់កាប់តំបន់ម៉ាន់ជូរី ឯជប៉ុនកាន់កាប់ឧបទ្វីបកូរ៉េ តែរុស្សុីមិនព្រម ដោយរុស្សុីចង់ត្រួតត្រាទាំងតំបន់ ម៉ាន់ជូរី និងឧបទ្វីបកូរ៉េ ។

2

នៅឆ្នាំ ១៩០២ ជប៉ុនក៏បានសម្រេចចងសម្ព័ន្ធភាពជាមួយនឹង ចក្រភពអង់គ្លេស ដោយក្នុងខសន្យាបានចែងថា បើសិនជាប្រទេសណាហ៊ានចូលមកជួយ រុស្សុី ក្នុងករណីមានសង្គ្រាមជាមួយជប៉ុន អង់គ្លេសក៏នឹងចូលជួយខាងជប៉ុនវិញដែរ ដូច្នេះ ជប៉ុនអាចប្រឈមមុខជាមួយនឹង រុស្សុី មួយទល់នឹងមួយ ដោយមិនបារម្ភខ្លាចមាន ប្រទេសទីបីលូកដៃឡើយ ។

នៅខែកុម្ភៈ ឆ្នាំ ១៩០៤ ជប៉ុនក៏បានប្រកាសសង្គ្រាមជាមួយនឹងរុស្សុី ហើយកងទ័ពជើងទឹកជប៉ុន ក៏បានបើកការវាយប្រហារទៅលើកងទ័ពជើងទឹករុស្សុី ដែលកំពុងឈរជើងនៅក្នុងតំបន់ម៉ាន់ជូរី ប្រទេសចិន ។​

3

សង្គ្រាមទីមួយ គឺនៅសមរភូមិកំពុងផែ Lüshun Port (旅顺港; 旅順港; Lǚshùn Gǎng) នៅយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ១៩០៤ ក្រោមការដឹកនាំដោយឧត្តមនាវីឯក Tōgō Heihachirō បានបើកការវាយលុកជាមួយនឹង ទូកចម្បាំង Torpedo វាយលុកទៅ លើកប៉ាល់ចម្បាំងរុស្សុី នៅកំពុងផែ Arthur ដោយកម្ទេចបានទាំងទូកចម្បាំងខ្នាតតូចរបស់រុស្សុី Tsesarevich និង Retvizan ព្រមទាំងទូកចម្បាំងខ្នាតធំ Pallada ។

ក្រោយមក ជប៉ុនបានព្យាយាមបិទដង្ហើមកំពុងផែ Lushun កុំឱ្យរុស្សុីចូលមកបាន ជប៉ុនបានវាយបំបែកជញ្ជាំងថ្មទៅក្នុងទឹក ដើម្បីកុំឱ្យនាវាផ្សេងៗរបស់រុស្សុីចូលមកដល់កំពុងផែ Lushun ។


ក្រោយពីការឃាំងដំណើរផ្លូវទឹកមិនឱ្យ រុស្សុី នាំទ័ពជំនួយមកបានហើយ ជប៉ុនក៏បើកការវាយប្រហារទៅលើកំពែងខ្ពស់ ដែលជាខែលការពារដែនដី ម៉ាន់ជូរី តែការវាយលុកនេះត្រូវជួបឧបសគ្គជាច្រើន និងចំណាយអាយុជីវិតទាហានជប៉ុនរាប់ពាន់នាក់ ។ យ៉ាងណាមិញ ដោយការប្រើកាំភ្លើងធំ Armstrong howitzers ជប៉ុនក៏អាច វាយដណ្តើមកាន់កាប់តំបន់សំខាន់ដែលស្ថិតនៅក្រោមការកាន់កាប់របស់រុស្សុី ។

ត្រង់ចំណុចនេះខ្ញុំចង់បញ្ជាក់ថា កាំភ្លើងធំសម័យនោះអាចផ្លោងពីលើដីទៅលើភ្នំប្រកបដោយប្រសិទ្ធិភាព តែកាំភ្លើងធំរបស់រុស្សុី គ្មានសមត្ថភាពអាចតបតបាញ់ពីលើភ្នំ មកលើដីប្រកបដោយប្រសិទ្ធិភាពឡើយ ។

ក្រោយពីដណ្តើមកាន់កាប់កំពុងផែ Lushun រួចហើយ គោលដៅបន្ទាប់គឺ ទន្លេ Yalo។ ក្រោយពីបិទផ្លូវទឹក រុស្សុី មិនអាចនាំទ័ពជំនួយមកដល់តំបន់ ម៉ាន់ជូរី បាន ទើប រុស្សុី សម្រេចចិត្តផ្តល់អាទីភាពទៅលើផ្លូវដែក ដែលត្រូវចំណាយពេលដ៏វែងអន្លាយ បើធៀបនឹងផ្លូវទឹក ។ ដើម្បីឱ្យកងទ័ពជំនួយមកដល់ទាន់ពេលវេលា រុស្សុី ចាំបាច់ត្រូវអូសបន្លាយពេលវេលាជាមួយនឹងកងទ័ពជប៉ុន តែផ្ទុយស្រឡះ ជប៉ុន បានវាយលុកដូចផ្លេកបន្ទោរដោយឆ្លងកាន់កាប់តំបន់ ទន្លេ Yalo ដោយជោគជ័យ ។

4

#សង្គ្រាមសមុទ្រលឿង

ក្នុងកំឡុងពេលឡោមព័ទ្ធនៅកំពុងផែ Lushun ឧត្តមនាវិឯក Stepan Makarov បានទទួលមរណភាព ហើយកាន់ដំណែងជំនួសដោយ Wilgelm Vitgeft ។ ភ្លាមនោះ ឧត្តមនាវីឯកបានបញ្ជាឱ្យកងទ័ពរបស់ខ្លួនសម្រុកចេញទៅក្រៅតំបន់ឡោមព័ទ្ធដោយព្យួរទង់ជាតិបារាំង ដោយនាំយកនាវាចម្បាំង ៦គ្រឿង និងនាវាពិឃាត ១៤គ្រឿង ។

នៅម៉ោង ១២:១៥ នាទី នាវាចម្បាំងរបស់ជប៉ុនបានទទួលដំណឹងថា នាវាចម្បាំងរបស់ WIlgelm Vitgeft នឹងឆ្លងកាត់ព្រំដែននៅម៉ោង ១៣:00 ហើយការវាយប្រហារ ក៏ចាប់ផ្តើមភ្លាមដោយត្រូវវាយប្រហារក្នុងរយៈចម្ងាយ ៨ម៉ាយ (12km) ដែលជារយៈ ចម្ងាយឆ្ងាយមិនធ្លាប់មានក្នុងសម័យនោះ ។ ៣០នាទីក្រោយមក នាវាចម្បាំងរបស់ រុស្សុីកាន់តែមកគៀក ហើយក៏ត្រូវនាវាចម្បាំងជប៉ុនបាញ់ពន្លិចបានសម្រេចនៅម៉ោង ១៨:៣០ ហើយឧត្តមនាវី Wilgelm Vitgeft ក៏ស្លាប់នៅពេលនោះដែរ ។

# ការសងសឹក

ក្រោយពីចាញ់សង្គ្រាមជើងទឹកផ្ទួនៗជាមួយនឹងជប៉ុន កងនាវា បាល់ទិច របស់ រុស្សុី បានរួមគ្នាដើម្បីតទល់នឹងជប៉ុន ដែលកំពុងឡោមព័ទ្ធរុស្សុីនៅកំពុងផែ ម៉ាន់ជូរី ។ ការបរាជ័យជាច្រើនដងបានធ្វើឱ្យកងទ័ពរុស្សុីបាក់ស្បាត ម្យ៉ាងដោយសារម៉ាសុីននាវាមានបញ្ហា និងបាក់ទឹកចិត្ត ទើបធ្វើឱ្យរុស្សុីច្រឡំផ្លូវធ្វើដំណើរទាំងប្រថុយចេញពីតំបន់សមុទ្របាល់ទិក ទៅកាន់តំបន់សមុទ្ធប៉ាសុីហ្វិច កត្តានេះបានធ្វើឱ្យពិភពលោកបើកក្រសែភ្នែកធំៗសម្លឹងមើលកងទ័ពរុស្សុីធ្វើដំណើរត្រាច់ចរ កាត់មហាសមុទ្ធប៉ាសុីហ្វិច ។ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ ១៩០៤ រុស្សុីបានបើកការវាយប្រហារច្រឡំទៅលើទូកចម្បាំងរបស់អង់គ្លេស ដែលនេះបិះធ្វើឱ្យមានសង្គ្រាមធំ រវាងមហាអំណាចផ្លូវទឹក អង់គ្លេស និងរុស្សុីទៅហើយ ។

ក្រោយការប្រយុទ្ធគ្នាអស់រយៈពេល ១៨ ខែ គឺពីខែកុម្ភៈ ឆ្នាំ១៩០៤ ដល់់ខែកញ្ញា ឆ្នាំ ១៩០៥ កងទ័ពរុស្សុីត្រូវទទួលបរាជ័យ ហើយរុស្សុីស្នើសុំចរចារបញ្ចប់សង្គ្រាមជាមួយជប៉ុន ក្រោមការសម្របសម្រួលរបស់ប្រធានាធីបតីអាមេរិកលោក Theodore Roosevelt ហើយរុស្សុីបានព្រមព្រៀងដកខ្លួនថយចេញពីតំបន់ ម៉ាន់ជូរី ជាផ្លូវការ ៕

ដកស្រង់ប្រភពព័ត៌មានពី ៖  Wikipedia/ DailyMail

ប្រែសម្រួលដោយ៖ 💮ស្តេចផារ៉ាអង់ 

3FCD09B100000578 4462106 Image M 24_1493630316804