វេជ្ជបណ្ឌិតខ្មែរមួយរូប ​ដែលធ្វើការនៅវៀតណាម ត្រូវរកឃើញថាឆ្លងវីរុស ​Covid-19 និងកំពុងតែដាក់ព្យាបាលដោយឡែក

វីរុសកូរ៉ូណាថ្មី ​Covid-19  បានធ្វើឱ្យពីភពលោកមានការភ័យខ្លាចខ្លាំង ​ដោយវាបានរាលដាលពាសពេញពីភពលោកយ៉ាងឆាប់រហ័សធ្វើឱ្យមានអ្នកផ្ទុកវីរុស និងឈានដល់ថ្នាក់ស្លាប់ទៀតផង ​សូម្បីតែប្រទេសកម្ពុជាថ្មីៗនេះក៏មានជនជាតិខ្មែរមួយរូបបានរកឃើញថាបានឆ្លងវីរុស ​Covid-19  នេះពិជនជាតិជប៉ុនទៀតផង។

អ្វីដែលកាន់តែភ្ញាក់ផ្អើល ​ថ្មីៗនេះប្រភពព័ត៌មានចេញពីប្រទេសវៀតណាមបានឱ្យដឹងថា ​មានជនជាតិខ្មែរយើងមួយរូប ​ដែលជាវេជ្ជបណ្ឌិតបម្រើការនៅក្នុងពេទ្យប្រទេសវៀតណាម ​ត្រូវបានគេពិនិត្យឃើញតេស្តវិជ្ជមាននៃវីរុស ​Covid-19  ហើយពេលនេះក៏កំពុងតែសម្រាកព្យាបាល និងដាក់ដោយឡែកពីគេឯង។

2563 03 10 10.16.41


យោងតាមផេក របស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបង្ហោះសារ​​​​​​​​ឱ្យដឹងថា៖ « មានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីគ្រូពេទ្យខ្មែរម្នាក់បានដាក់ឲ្យនៅដោយឡែកនៅមន្ទីរពេទ្យមួយនៅទីក្រុងហាណូយ តាមព័ត៌មានដែលទទួលបានគឺ “He is Cambodian doctor working in Vietnam ( Hanoi), his specialist in ENT, he treated patient confirmed with COVID-19 .he is Quaratin at hospital in HN “បកប្រែខ្មែរ: គាត់ជាវេជ្ជបណ្ឌិតខ្មែរបម្រើការងារនៅវៀតណាម (ហាណូយ) គាត់មានឯកទេសខាងជំងឺ ត្រចៀក ច្រមុះ បំពង់ក គាត់បានព្យាបាលអ្នកជំងឺដែលបានបញ្ជាក់ថាមានវិជ្ជមាន COVID-19 គាត់តម្រូវឲ្យដាក់ដោយឡែកនៅមន្ទីរពេទ្យទីក្រុងហាណូយ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥»៕

2563 03 10 10.21.36

2563 03 10 10.16.37