សរុបព្រឹត្តការណ៍! ចំនួនអ្នកកើតវីរុស កូវីដ-19 មកទល់ពេលនេះ កម្ពុជាយើង មាន៣ករណីហើយ

គិតមកត្រឹមទល់ពេលនេះ ថ្ងៃទី១០ ខែមីនា កម្ពុជាយើងបានរកឃើញអ្នកឆ្លងវីរុស Covid-19 មានចំនួនអ្នក៣ករណីហើយ ហើយសុទ្ធសឹងតែរកឃើញនៅក្នុង៣ខេត្តផ្សេងៗគ្នាទៀតផង។ ក្នុងនោះដែរ មានជនជាតិបរទេសពីរនាក់ និងជនជាតិខ្មែរយើងម្នាក់។

-​ ករណីទី១ ៖ បានរកឃើញទៅលើជនជាតិចិន​ ភេទប្រុស​ អាយុ ៦០ ឆ្នាំ​ តែបានធ្វើការព្យាបាលជាសះស្បេីយរួចជាស្រេចហើយ។

​-​ ករណី​ទី២ ៖ រកឃើញទៅលើជនជាតិខ្មែរ​ ភេទប្រុស​ អាយុ ៣៨ ឆ្នាំ​ ហើយកំពុងតែដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប​ គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីទេ​ តែគាត់បន្តវិជ្ជមាន​ COVID-19 នៅឡើយ។

-​ ករណី​ទី៣ ៖ បានរកឃើញទៅលើជនជាតិអង់គ្លេស​ ភេទស្រី​ អាយុ ៦៥ ឆ្នាំ​ កំពុងដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពុងចាម គាត់មានសុខភាពល្អ​ មិនមានរោគសញ្ញាអ្វីគួរឱ្យកត់សម្គាល់ទេ​ ។ អ្នកប៉ះពាល់ទាំងអស់នឹងរកវត្ថុវិភាគ​ ដាក់ឱ្យនៅដោយឡែក​ និងតាមដានសុខភាពចំនួន១៤ថ្ងៃ​។

គួរបញ្ជាក់ផងដែរថា ករណីវីរុសឆ្លងនៅក្នុងប្រទេសកម្ពុជាយើងនេះ សុទ្ធតែជាករណីនាំចូលពីប្រទេសក្រៅ​ តាមរយៈជនបរទេសទាំងអស់។


យ៉ាងណាមិញ សូមអំពាវនាវដល់ជនរួមទាំងអស់ មេត្តាធ្វើអនាម័យ និងថែរក្សាការពារ សុខភាព សុវត្ថិភាពខ្លួន និងគ្រួសារឱ្យបានដិតដល់។ យ៉ាងណាមិញ ក្រសួងសុខាភិបាកលយើង ក៏នៅតែបន្តធ្វើការយ៉ាងដិតដល់ ដើម្បីត្រួតពិនិត្យលើបញ្ហាទាំងអស់នេះ៕

88937759_2491880080917516_3240101020042264576_o

89250088_2491880090917515_2633327153067851776_n

អត្ថបទ ៖ ភី អេក