អ្នកនាគវ័ន្តណាមិនស្គាល់! គ្មានឋានៈ ​គ្មានប្រាក់ខែ ហើយសតិមិនសូវល្អទៀត​តែមានចិត្តចេះជួយសម្រួលចរាចរណ៍ល្អជាងមនុស្សមួយចំនួន

មនុស្សជាច្រើនទាំងអស់ក្រោមមេឃតែមួយមែនពិត តែសុទ្ធតែមានអត្តចរិតខុសៗគ្នា  មានទាំងមនុស្សល្អ ​និងមនុស្សអាក្រក់។  ឯសណ្តានចិត្តមនុស្សខ្លះ ​ឬជាមនុស្សខ្លះមួយចំនួន ​ពិតជាមិនមែនអាស្រ័យតែលើចំណេះតែមួយមុខនោះទេ។

ជាក់ស្តែងបុរសទុរគតម្នាក់ ​ដែលគេដឹងថាមានសតិមិនសូវល្អផងនោះ ​ទទួលបានការកោតសរសើរ និងអាណិតស្រលាញ់ជាខ្លាំងចំពោះមនុស្សជាច្រើន ​ជាពិសេសអ្នករស់នៅម្តុំវត្តនាគវ័ន្ត ​ព្រោះដ្បិតតែខ្លួនហាក់មានជីវភាពក្រខ្សត់ ​និងមានសតិមិនគ្រប់ពិតមែន ​តែបែរជាមានទឹកចិត្តល្អ ​តែងជួយសម្រួលចរាចរណ៍ដែលមានភពកក់ស្ទះស្ទើរតែរាល់ថ្ងៃ។

88310977_2563915870544144_3271464194087583744_n


គាត់ម្នាក់នេះគ្មានឋានៈគ្មានប្រាក់ខែ ហើយសតិមិនសូវល្អទៀត តែគាត់មានចិត្តចេះជួយសម្រួលចរាចរណ៍ជូនបងប្អូននៅតាមផ្លូវ ​ដូច្នេះប្រសិនជាបានជួបគាត់  សូមជួយជាថវិកាលុយកាក់ខ្លះៗដល់គាត់បានដើម្បីលើកទឹកចិត្ត៕

89212055_2563915943877470_7166661594942799872_n

88286617_2563915897210808_2826976070119456768_n