អានហើយព្រឺរោម !! ខ្មោចលងតាំងថ្ងៃនៅបន្ទប់ទឹកក្នុងអាគារមួយនៅសាលារៀន

អបិយជំនឿ ៖ គេថាយើងនឹងត្រូវខ្មោចលង បើសិនជារាសីយើងទាបរឺខ្ពស់ អាស្រ័យទៅលើខ្លួនយើង តែអ្នកខ្លះនិយាយថា ខ្លួនឧស្សាហ៍ជួបហេតុការណ៍នៃការលងបន្លាចបែបនេះ ជាញឹកញយដោយសារតែខ្លួនមានក្រញៅខ្មោចលង មិនថាក្នុងសាលារៀន វត្តអារាមរឺក្នុងបន្ទប់ទឹក។

Ghost Girl In Toilet

ជាក់ស្តែងយោងតាមផេកហ្វេសបុកមួយឈ្មោះ " ifl rupp confessions "បានធ្វើការបង្ហោះសសេររៀបរាប់ទាក់ទងនឹងហេតុការណ៍ខ្មោចលងតាំងថ្ងៃស្រស់ៗពិតៗក្នុងបន្ទប់ទឹក ដ៏គួរអោយព្រឺក្បាល ដែលម្ចាស់ផេកក៏បានសសេររៀបរាប់យ៉ាងក្បោះក្បាយថា

Screenshot_2020 03 11 13 13 27 45

#IFLRC6700

A sequel to #IFLRC6515​ (ខ្មោចលង)

Since a lot of you guys have requested me to write my hauntingly experience in details, so here it goes.


Note: គេថាខ្មោចលងតែពេលយប់ទេ​ តែខ្ញុំថាអាប្រភេទដែលលងថ្ងៃត្រង់ហ្នឹងគឺវាស្តែងជាង! បេីមិនជឿ​ សូមកុំប្រមាថ​ ចាំជួបខ្លួនឯងផ្ទាល់តែម្តងទៅ។ សរសេរនេះមិនមែនបន្លាចបងប្អូនទេ​ គ្រាន់តែចែករំលែកបទពិសោន៍ព្រឺព្រួចតែប៉ុណ្ណោះ។

Haunted Bathroom 720x400w

បន្ទប់ទឹកអគារមួយនោះ (សូមមិនបញ្ចេញឈ្មោះ)​ ជាបន្ទប់ទឹកដែលខ្ញុំចូលចិត្តដោះទុក្ខសត្វជាទីបំផុត​ ព្រោះមានអនាម័យល្អ។ ម្សិលមិញជាលេីកទីមួយហេីយសម្រាប់ខ្ញុំ​ ដែលខ្ញុំមានអារម្មណ៍ថាត្រជាក់ហេីយព្រឺឆ្អឹងខ្នង។ ធម្មតា​ តែមានអីប្លែក​ អារម្មណ៍ខ្ញុំគឺអត់ស្រួលទេ។ ថ្ងៃត្រង់គឺជាពេលបាយ​ ដូច្នេះហេីយមិនសូវមាននរណានៅលេីអគារ ហ្នឹងទេ។ សភាពស្ងាត់ជ្រងំ​ ឮសូរតែសំឡេងសម្រឹបជេីងដែលខ្ញុំឡេីងជណ្តេីរហ្នឹងឯង។ ពេលឡេីងទៅដល់បន្ទប់ទឹក​ លេីកនេះចម្លែកណាស់​ ដាច់ភ្លេីងទៀត។ ខ្ញុំក្រឡេកមេីលឆ្វេងស្តាំ​ អត់មានឃេីញនរណាទេក្រៅពីខ្លួនឯង។ បំណាច់ត្រូវបន្ទោរបង់ទៅហេីយ​ ខ្ញុំក៏សម្រេចចិត្តចូលបន្ទប់ទឹកដេីមគេ។​ នៅក្នុងបន្ទប់ទឹក​គឺងងឹតខុសពីធម្មតា​ សូម្បីតែថ្ងៃក៏ចូលមិនដល់ផង។

Maxresdefault (7)

នៅពេលដែលខ្ញុំហៀបនឹងបេីកទ្វារបន្ទប់ទឹក​ ខ្ញុំដូចជាមានអារម្មណ៍ថានរណាម្នាក់បានចូលពីក្រោយខ្ញុំ​ ដោយហេតុថាមានខ្យល់បកមួយវឹបពីក្រោយខ្នងខ្ញុំ។ ខ្ញុំងាកទៅមេីល​ គឺគ្មានឃេីញអ្វីក្រៅពីបន្ទប់ទឹកទទេស្អាត​ គ្មានមនុស្ស​ គ្មានភ្លេីង​ គ្មានសំឡេងនោះទេ។ នៅក្នុងបន្ទប់ទឹក​ ខ្ញុំអង្គុយទាំងបែកញេីសសស្រាក់​ ភ្នែកសម្លឹងមេីលជញ្ជាំងនិងពិដាន​ ព្រោះខ្លាចមានអ្វីម្យ៉ាងកំពុងសម្លឹកមកខ្ញុំវិញពីខាងលេី។​ ការឮសំឡេងខ្យល់ជារឿងធម្មតា​ តែហេតុអីស្តាប់យូរៗទៅ​ សំឡេងខ្យល់នោះដូចជាសំឡេងថ្ងូរគ្រឡួចទៅវិញ? ខ្ញុំក្រញែងខ្លួនទាំងភ្នែកសស្លឺត។ ខ្ញុំខ្លាចតែម្យ៉ាងគត់គឺ​ ពេលកំពុងបន្ទោរបង់​ ស្រាប់តែមានក្បាលអឺតមកពីប្រឡោះជញ្ជាំងបន្ទប់ទឹកមួយទៀត។​ បែកអារម្មណ៍​ បន្ទោរបង់លែងចេញ​ ខ្ញុំក៏ចេញមកក្រៅដេីម្បីលាងដៃ។ មួយសន្ទុះក្រោយមក​ ក៏ឮសូរសំឡេងចាក់ទឹក។ ហេីយខ្ញុំក៏លែងភ័យទៅវិញដោយគិតថា​ មានមនុស្សដែរតេី! បន្ទាប់ពីលាងដៃ​ ខ្ញុំក៏ឆ្លៀតបាញ់ទឹកអប់បន្តិច​ (ជាទម្លាប់មុនទៅផ្ទះ)។ នៅពេលដែលខ្ញុំសម្លឹងកញ្ចក់​ដេីម្បីវែកសក់​ ខ្ញុំមានអារម្មណ៍​ថាដូចជាមាននរណាម្នាក់កំពុងឈរសម្លក់ខ្ញុំពីខាងក្រោយខ្នងយ៉ាងម៉េចទេ​ តែពេលខ្ញុំមេីលឲ្យជាក់​ ក៏ស្រាប់តែបាត់ទៅវិញ។ ខ្ញុំគិតច្រេីនពេកហេីយ​ ព្រោះមួយរយៈនេះពឺតរៀនឡេីងចង់ឡប់ខួរ។ ខ្ញុំគ្រវីក្បាលហេីយលុបមុខចេញ​ ដេីម្បីកុំឲ្យខ្លួនឯងគិតច្រេីនទៀត។ យូរៗទៅកាន់តែយូរៗទៅ​ បន្ទប់ទឹកកាន់តែស្ងាត់ៗទៅ។ ខ្ញុំឆ្ងល់ថាចុះអ្នកចូលបន្ទប់ទឹកអម្បាញ់មិញបែបគេងលក់បាត់ហេីយទេដឹង? ខ្ញុំដេីរទៅអេីតមេីលបន្ទប់នីមួយៗ​យឺតៗ...។ បងប្អូនអេីយ! បន្ទប់ទឹកទទេស្អាត​ គ្មាននរណាម្នាក់បានចូលឡេីយសូម្បីតែដំណក់ទឹកមួយគ្រាប់នៅលេីឥដ្ឋ​ ក៏គ្មានផង។ រួចចុះមុនហ្នឹងនរណាជាអ្នកចាក់ទឹក?

ប្រភព ៖ ifl rupp confessions

រក្សាសិទ្ធដោយ ៖ ក្នុងស្រុក