ទីបំផុត ក្រសួងសាធារណការ និងដឹកជញ្ជូនប្រកាសផ្អាកជាបណ្តោះអាសន្នមិនឱ្យនាវាទេសចរណ៍គ្រប់ប្រភេទ ចូលមកកម្ពុជាតាមច្រកផ្លូវទឹក«ក្អមសំណ» ដើម្បីទប់ទល់នឹង Covid-19

ក្រោយពីប្រទេសកម្ពុជា បានរកឃើញករណីថ្មីផ្ទុកវីរុស  Covid-19 បាន​កើន​ឡើង​ដល់ ៥ ករណី​ ​ក្រោយ​រក​ឃើញ​ ២ ករណី​ផ្សេង​ទៀត​កើត​ឡើង​លើ​បុរស​​ជនជាតិ​អង់គ្លេស វ័យ ៧៣ ឆ្នាំ និង​ស្រ្តី​ជនជាតិ​អង់គ្លេស​វ័យ ៦៩ ឆ្នាំ ជា​អ្នក​ធ្វើ​ដំណើរ​នៅ​លើ​នាវា Viking Cruise Journey ដែល​ចត​នៅ​ខេត្ត​កំពង់​ចាម បានធ្វើឱ្យប្រជាជនខ្មែរមានការព្រួយបារម្ភជាខ្លាំង ​ឯខាងក្រសួងសុខភិបាលក៏មានវិធានការដើម្បីទប់ស្កាត់ការរាលដាលផងដែរ។

89971617_2439783336313541_3303230090036379648_n

បន្ថែមពីការពង្រឹងសុខសុវត្ថិភាពថែរទាំអនាម័យខ្លួនប្រាណ  ឱ្យបានត្រឹមត្រូវតាមរយៈការពាក់ម៉ាស់ ការលាងដៃនិងសាប៊ូ  អាល់កុល  និងទឹកលាងដៃស្ងួតហើយនោះ ​ដើម្បីឱ្យប្រជាជនមានការធូរស្បើយចិត្ត និងបន្ថយការព្រួយបារម្ភពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ១៣ ​ខែមីនា  ឆ្នាំ ​២០២០ នេះចេញសេចក្តីប្រកាសការហាមឃាត់ផ្អាកជាបណ្តោះអាសន្នដោយមិនអនុញ្ញាតឱ្យនាវាទេសចរណ៍គ្រប់ប្រភេទ ចូលមកកម្ពុជា។

ការផ្អាកជាបណ្តោះអាសន្នដោយមិនឱ្យនាវាទេសចរណ៍គ្រប់ប្រភេទ ចូលមកកម្ពុជា ​ត្រូវបានហាមឃាត់ត្រឹមច្រកផ្លូវទឹក «ក្អមសំណ» តែមួយប៉ុណ្ណោះ ​ឯការបើកឱ្យចូលជាថ្មី ​ក្រសួងបានប្រកាសផងដែរថានឹងជម្រាបជូនពេលក្រោយ។


ការផ្អាកឱ្យនាវាទេចរណ៍ចូលទឹកដីកម្ពុជានេះ ​ត្រូវបានធ្វើឡើងដើម្បីអនុវត្តន៍វិធានការទប់ទល់នឹងការរីករាលដាលវីរុស ovid-19៕

89491769_2441115586180316_868684357118722048_o

89229214_2440336326258242_4750037433406455808_o