កប់ៗ ខ្សែភាពយន្ត កុមារី២៥ឆ្នាំ ដែលយើងធ្លាប់ទស្សនាតាមកញ្ចក់ទូរទស្សន៍ពេលនេះបានវិលត្រឡប់មកវិញម្តងទៀតហើយ! ( មានវីដេអូ )

បើយើងក្រលែកទៅមើលកាលពី៨ឆ្នាំមុន ខ្សែភាពយន្តភាគមួយដែលនិពន្ធដោយលោកស្រី ពាន់ ភួងបុប្ផា ដែលមានចំណងជើងថា កុមារី២៥ឆ្នាំ ខ្សែភាពយន្តភាគនេះពិតជាទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ហើយយដោយសារតែមានការគាំទ្រយ៉ាងច្រើនបែបនេះហើយទើបធ្វើអោយខ្សែភាពយន្តភាគនេះចេះតែបន្តរទៅមុខជាលំដាប់ ហើយខ្សែភាពយន្តភាគនេះក៏បានផលិតជាភាគទី២របស់ខ្លួនជាបន្តរទៀត ។

 

Sabay

បន្ទាប់ពីមានការបាត់ខ្លួនមួយរយៈក​ន្លងមក ពេលនេះខ្សែភាពយន្តភាគដ៏ល្បីល្បាញមួយនេះក៏បានវិវត្តន៍ខ្លួនទៅជាខ្សែភាពយន្តខ្នាតធំដែលចាក់បញ្ចាំងនៅរោងភាពយន្តវិញម្តង​ ។ ហើយជឿជាក់ថាការវិលត្រឡប់មកវិញម្តងនេះនិងធ្វើអោយទស្សនិកជន ជាពិសេសអ្នកដែលធ្លាប់បានទស្សនាខ្សែភាពយន្តនេះពីមុនមកកាន់តែជក់ចិត្ត ទប់សំណើចមិនបានតែម្តង ។

 


645d03e1615e20cfa6b35fd9f57c3d81_500_0_0

គួរបញ្ចាក់ផងដែរថា ខ្សែភាពយន្តនេះនិយាយអំពី នារីវ័យ២៥ឆ្នាំ ម្នាក់ដែលក្រោយពេលដែលនាងជួបនូវគ្រោះថ្នាក់ដ៏ធំមួយបានធ្វើអោយនាងក្លាយទៅជាមនុស្សម្នាក់ផ្សេងទៀត ដែលមានអត្តចិរតមួយផ្សេងទៀត ដែលអត្តចរិកនោះបានធ្វើអោយនាងក្លាយទៅជាក្មេងស្រីម្នាក់ផ្សេងទៀតទៅវិញ ។

ចង់ដឹងថាតើភាគថ្មីនេះនិងមានអ្វីប្លែកខ្លះ ? ខ្សែភាពយន្ត កុមារី២៥ឆ្នាំ ភាគ៣ នេះនិងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ៕