បន្ទាន់! កម្ពុជា​ប្រកាស​ផ្អាក ៣០ ​ថ្ងៃ​មិន​ឲ្យ​ជនបរទេស​មក​ពី​ប្រទេស​ទាំង​ ៥ នេះ ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ឡើយ

យោង​តាម​របាយការណ៍​ស្ថានភាព​រាតត្បាត​នៃ​វីរុស​កូវីដ១៩ របស់​អង្គការ​សុខភាព​ពិភពលោក៥២ ចុះ​ថ្ងៃ​ទី ១២ ខែ​មិនា ឆ្នាំ ២០២០ បាន​បង្ហាញ​ថា​នៅ​លើ​សកលលោក មាន​ប្រទេស​ចំនួន ១១៧ ហើយ ដែល​មាន​ការ​រាតត្បាត​វីរុស​កូវីដ១៩។

169399

20200214_NY_PM Lee T3

នា​ពេល​ថ្មីៗ​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​រក​ឃើញ​ជា​បន្តបន្ទាប់​នូវ​វីរុស​កូវីដ១៩ លើ​ជន​បរទេស​មាន​សញ្ជាតិ​ផ្សេងៗ ដែល​តម្រូវ​ឲ្យ​មាន​វិធានការ​ការពារ​ទប់ស្កាត់​ជា​បន្ទាន់​នូវ​ការ​ចម្លង​នាំ​ចូល​វីរុស​កូវីដ១៩ មក​ក្នុង​ប្រទេស​កម្ពុជា។ ដូចនេះ ក្រសួង​សុខាភិបាល សូម​ចាត់វិធានការ​ដាក់​បម្រាម​ផ្អាក​មិន​ឲ្យ​ជន​បរទេស​ដែល​មក​ពី​ប្រទេស អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង​និង​អាមេរិក ចូល​មក​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈ​ពេល ៣០ ​ថ្ងៃ ដោយ​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី ១៧ ខែ​មិនា ឆ្នាំ ២០២០ នេះ​ត​ទៅ។

Thumbs_b_c_fd70a33b598e2bdf1fc5cdb6ebbdaca2


Italy Coronavirus Scaled

អាស្រ័យ​ហេតុ​នេះ​ក្រសួង​សុខាភិបាល​សូម​ប្រកាស​ដល់​សាធារណជន ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ ព្រម​ទាំង​ជន​បរទេស​ទាំង​អស់​ចូលរួម​អនុវត្ត​សេចក្ដី​ប្រកាស​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់​ពី ថ្ងៃ​ទី ១៧ ខែ​មិនា ឆ្នាំ ២០២០ វេលា​ម៉ោង ០០:០០ ជា​កំហិត៕ (នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នា​ព្រឹក​ថ្ងៃ​ទី ១៤ មិនា ២០២០)​

90069392_559878968210979_201577753097535488_n (1)