ដ្បិតអ្នកធ្វើការមិនបានឈប់សម្រាកដូចសិស្ស និងនិស្សិត! ​តែសូមចូលរួមថែរក្សាសុខភាពបង្ការពីវីរុស ​Covid-19 តាមវិធានការទាំងនេះ

សព្វថ្ងៃនេះវីរុសកូរ៉ូណាថ្មី ​Covid-19  បាននឹងកំពុងតែរាលដាលខ្លាំងទូទាំងពីភពលោក ​សូម្បីតែប្រទេសជឿនលឿនក៏ស្ទើរតែទប់ស្កាត់វីរុសនេះមិនបានដែរ។ ​ជាក់ស្តែងសូម្បីតែប្រទេសកម្ពុជាយើង មានអ្នកផ្ទុកវីរុសនេះដល់ទៅ ​១២ករណី។

ដើម្បីបញ្ជៀសពីរោគរាតត្បាតនៃ ​វីរុស ​Covid-19  ក្រសួងអប់រំយុវជន និងកីឡា ​បានចេញសេចក្តីប្រកាសឱ្យសិស្ស និងនិស្សិតធ្វើការឈប់សម្រាកវិស្សមកាលតូចមុនពេលកំណត់ ​ដើម្បីធ្វើការសម្រាកថែទាំសុខភាពនៅផ្ទះ  តែអ្នកធ្វើការនៅតែបន្តកិច្ចជាប្រចាំដដែល។

តើអ្នកធ្វើការមានសួតដែកឬ? ​ទេ! ​អ្នកក៏ត្រូវតែចេះមានវិធានការដើម្បីការពារខ្លួនផងដែរ ព្រោះការងារគឺជាឆ្នាំងបាយ ​គឺជាប្រាក់ខែចិញ្ចឹមជីវិត ឯកិច្ចការក៏ត្រូវមានទំនួលខុសត្រូវ ​ហើយក៏ជាសេដ្ឋកិច្ចសងស្គមជាតិទាំងមូលផងដែរ។ ​ទោះមិនអាចឈប់សម្រាកដូចគេ ​តែអ្នកក៏អាចអនុវត្តការពារសុខភាពផងដែរ។

1

តោះ! ​ដូច្នេះអ្នកធ្វើការ Office ត្រូវដឹងពីវិធានការការពារខ្លួន ​ទាំងនេះជាបទពិសោធពីប្រទេសចិន “តើទៅធ្វើការយ៉ាងណា ឱ្យរួចផុតពីគ្រោះភ័យ COVID-19?”

ប្រទេសចិនបានណែនាំវិធីប្រតិបត្តិខ្លួន នៅពេលត្រូវទៅធ្វើការក្នុងអំឡុងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដោយបានចែករំលែកយ៉ាងលម្អិត តាំងពីវិធីធ្វើដំណើរទៅធ្វើការ ការស្ថិតនៅក្នុងកន្លែងធ្វើការ ពេលសម្រាកថ្ងៃត្រង់ រួមទាំងពេលចេញពីធ្វើការទៀតផង។

# ក្នុងអំឡុងពេលធ្វើដំណើរទៅធ្វើការ

-ចូរពាក់ម៉ាស់អនាម័យការពារជាប់ជានិច្ច

វិធីដែលល្អបំផុតក្នុងការទៅធ្វើការ គឺការធ្វើដំណើរដោយថ្មើរជើង ឬធាក់កង់

-បើត្រូវប្រើសេវារថយន្តក្រុងសាធារណៈ ចូរឈរ ឬអង្គុយនៅក្នុងចម្ងាយពីអ្នកដទៃយ៉ាងតិចពី1-2ម៉ែត្រ

First Trading Day In Japan Following Golden Week Break

# ពេលទៅដល់កន្លែងធ្វើការ

-បើ Office នៅជាន់លើ ចូរប្រើជណ្ដើរជើង(កុំជិះជណ្ដើរយន្តប្រអប់)

-តែបើមិនអាចចៀសរួច ពេលឡើងតាមជណ្ដើរយន្តប្រអប់ ចូរពាក់ម៉ាស់អនាម័យការពារ និងព្យាយាមកុំ

ប៉ះពាល់អ្វីផ្សេងៗដែលនៅក្នុងនោះ។

# ក្នុងអំឡុងពេលធ្វើការ

-ចូរពាក់ម៉ាស់អនាម័យការពារជាប់ជានិច្ច

-សម្អាតចំណុចដែលមានមនុស្សម្នាប្រើប្រាស់ច្រើន និងសម្អាតវត្ថុដែលប្រើរួមគ្នា យ៉ាងតិចឱ្យបាន 1ថ្ងៃ 1ដង

- ឧស្សាហ៍បើកបង្អួចឱ្យបានញឹកញាប់ ដើម្បីឱ្យខ្យល់អាកាសបក់ចេញ-ចូល


- បិទប្រព័ន្ធម៉ាស៊ីនត្រជាក់រួម(Central air conditioning) ឬបើកជាប្រព័ន្ធឱ្យបឺតខ្យល់ខាងក្រៅចូលមកផ្លាស់​ប្ដូរផង

-ប្រើប្រព័ន្ធការទំនាក់ទំនងតាមរយៈអនឡាញ

- ចៀសវាងការប្រជុំបែបធម្មតា ដោយងាកមកប្រើការប្រជុំបែប Video Conference ជំនួសវិញ

200313112137 China Coronavirus Covid 19 Hiv Patients Struggles Culver Pkg Intl Hnk Vpx 00020717 Super Tease

# ពេលសម្រាកថ្ងៃត្រង់

-ចៀសវាងពីអំឡុងពេល និងកន្លែងដែលមានមនុស្សដើរចេញ-ចូលច្រើន

-បើអាចទៅរួច ចូរទិញអាហារមកទទួលទានដោយឡែក

- លាងសម្អាតដៃឱ្យបានស្អាត មុន និងក្រោយការទទួលទានអាហារ

-ចៀសវាងការទទួលទានអាហាររួមជាមួយអ្នកដទៃ

-ផ្អាក ឬកាត់បន្ថយការជក់បារី

# ក្រោយពេលឈប់ពីធ្វើការ

- កុំចូលរួមការហូបចុក ឬជប់លៀងក្រោយពេលឈប់ពីធ្វើការ

- កុំទៅមើលខ្សែភាពយន្ត ច្រៀងខារ៉ាអូខេ ឬទៅដើរតាមហាងផ្សារទំនើប

- ផ្អាក ឬកាត់បន្ថយការជក់បារី ៕

ប្រភព៖ សារព័ត៌មានបរទេស

030920 Wabc Work From Home Coronavirus Img