ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ យើងនឹងកាន់ដៃគ្នាពុះពារ ឆ្លងកាត់ឧបសគ្គ ទុក្ខលំបាកទៅជាមួយគ្នាឱ្យបាន

ទម្រាំតែពួកយើងមានថ្ងៃនេះ យើងក៏បានឆ្លងកាត់នូវរឿងរ៉ាវ និងបញ្ហាជាច្រើនមកជាមួយគ្នា កសាងគ្រួសារតូចមួយនេះបាន យើងក៏រំពឹងថា គ្រប់យ៉ាងដែលពួកយើងបានព្យាយាម ខំប្រឹងប្រែងកន្លងមកនេះ ជីវិតគ្រួសារនេះ នឹងមានតែក្ដីសុខ និងសុភមង្គល។

ពួកយើងព្យាយាមធ្វើល្អបំផុតហើយ តែមិននឹកស្មានឡើយថា ពួកយើងអាចនឹងមានថ្ងៃមួយនេះ ព្រោះតែជំងឺរាតត្បាតមួយនេះបានក្លាយជាគម្លាតរវាងយើងទាំងងពីរ និងត្រូវនៅឃ្លាតឆ្ងាយពីកូនៗជាទីស្រឡាញ់ទៀត គ្រាន់តែសង្ឃឹម និងជឿជាក់ថា យើងទាំងពីរ នឹងអាចឆ្លងផុតនូវដំណាក់កាលដ៏ព្រឺព្រួច និងកម្សត់មួយនេះបានជាមួយគ្នា។ ធ្លាប់គិតថា មិនថាឈឺថ្កាត់យ៉ាងណាទេ យើងក៏នឹងនៅក្បែរ មើលថែគ្នាទៅវិញទៅមក តែពេលនេះ យើងបែរជាត្រូវឈឺទាំងពីរ ហើយមិនអាចមើលថែគ្នាបានថែមទៀត តែត្រូវសន្យាថា នឹងមិនបោះបង់ យើងត្រូវតែរឹងមាំ តស៊ូជម្នះឧបសគ្គមួយនេះជាមួយគ្នាឱ្យបាន។

90105633_870327076741324_3959333932738019328_n

ថ្ងៃនេះជាថ្ងៃខួបអាពាហ៍ពិពាហ៍រយៈ5ឆ្នាំរបស់គាត់ទាំងពីរ ប៉ុន្តែពួកគាត់មិនអាចជួបគ្នាបានឡេីយដោយនៅគេងពេទ្យរៀងៗខ្លួនព្រោះតែអាជម្ងឺកូរ៉ូណាហ្នឹង😭

[ Khmer Translate ] :

ថ្ងៃនេះជាខួបលើកទី5ឆ្នាំ នៃថ្ងៃអាពាហ៍ពិពាហ៍របស់ពួកយេីង តើអ្នកណាទៅគិតថាថ្ងៃនេះយើងត្រូវនៅក្នុងមន្ទីរពេទ្យ ហើយទោះបីជាមិនឆ្ងាយក៏ដោយ ប៉ុន្តែវាដូចជាការរស់នៅក្នុងពិភពលោកមួយផ្សេងទៀត ព្រោះខ្ញុំមិនអាចមើលមុខនាង មិនអាចចូលថើបនាងបានទេ មិនអាចឱបនាង ហើយចង់និយាយថាខ្ញុំស្រឡាញ់អ្នកខ្លាំងណាស់ ហើយខ្ញុំសុំទោសដែលបណ្តាលឱ្យអ្នក ស្ថិតក្នុងស្ថានភាពនេះ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ពួកយើងមិនដែលនៅឆ្ងាយគ្នាលើសពី ៤-៥ ថ្ងៃទេ

ប៉ុន្តែពេលនេះវានឹងមានរយៈពេល3សប្តាហ៍ មុននឹងយើងត្រឡប់មកដូចមុនម្តងទៀតជាមួយក្រុមគ្រួសារទាំងពីរ(គ្រួសារLydiaនិងMatthew) + Dylan(កូនប្រុសច្បង) + Demi(កូនស្រីពៅ) ។

ប៉ុន្តែមិនអីទេ ពីព្រោះយើងអាចធ្វើបាន យើងរឹងមាំខ្លាំងណាស់ យើងនឹងប្រយុទ្ធប្រឆាំងនឹងវីរុសនេះដើម្បីបាត់ពីក្រុមគ្រួសាររបស់យើង។ ស្រឡាញ់និងនឹកអ្នកនិងក្រុមគ្រួសារខ្លាំងណាស់។ ប្រយុទ្ធប្រឆាំងនឹង #covid19

* អានសារ P'Matthew ហេីយឡេីងរំជួយចិត្ត ចំណែកឯសាររបស់P'Lydiaអានហេីយស្រក់ទឹកភ្នែកម៉ង

Credit @GangFurby Cambodia Fan


90014092_870327043407994_5441391232347537408_o

90107318_870327020074663_1790435397411536896_n

90017808_870327123407986_2529534453701672960_o

90192110_2561519130842223_135523015805894656_o

90199393_2561519060842230_5216385815629791232_o

90264599_2561519047508898_4586332534421323776_o