សិស្ស ​និងនិស្សិត ដែលបានសម្រាកពីការសិក្សា ​កុំគិតថារួចខ្លួនណា សូមនៅផ្ទះ និងអនុវត្តវិធានការទាំងនេះ

ដូចយើងបានដឹងហើយថាវីរុសកូរ៉ូណាថ្មី Covid-19  បានក្លាយទៅជាវីរុសដែលកំពុងតែរាលដាលខ្លាំងទូទាំងពិភពលោក ​សូម្បីតែប្រទេសកម្ពុជាយើង ​បើគិតមកទល់ថ្ងៃទី ​១៦ ​ខែមីនា ​ឆ្នាំ ​២០២០ ​នេះ កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុស ​Covid-19  ចំនួន ​១២ករណីហើយ។

ដើម្បីបង្ការការីករាលដាល ​មកទល់ពេលនេះក្រសួងអប់រំ បានចេញសេចក្ដីប្រកាសទាក់ទងនឹងការឈប់សម្រាកវិស្សមកាលតូចចំពោះគ្រឹស្ថានអប់រំគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណឯកជនទូទាំងប្រទេសផងដែរ បន្ទាប់ពីបានប្រកាសការឈប់សម្រាកមុនវិស្សមកាលតែនៅទីក្រុងសៀមរាប និងរាជធានីភ្នំពេញប៉ុណ្ណោះ។

458

1

2

បើទោះបីជាសិស្ស និងនិស្សិតបានឈប់មុនកំណត់ក៏ដោយ ​តែក៏សូមឱ្យប្អូនៗមេត្តានៅថែរក្សាសុខភាពនៅផ្ទះ ​កុំទាន់អាលអរថាឱ្យសម្រាកលំហែរកាយឱ្យសោះ ​និងកុំចេញដើរលេងទៅណាផ្តេសផ្តាសអី។

ដោយក្នុងនោះ តាមរយៈគណនី Vathana Sann  បានរៀបរាប់សារមួយដ៏វែងអន្លាយដ៏មានន័យដល់ប្អូនៗសិស្សៗ និងនិស្សិតថា៖

« តោះ ... យើងនិយាយគ្នាអោយច្បាស់លាស់បន្តិចណា....

ពេលនេះក្មួយៗនៅសាលាចំណេះទូទៅទាំងអស់បានវិស្សមកាលហើយ ចំណែកប្អូនៗនៅសាកលវិទ្យាល័យក៏បានឈប់សម្រាកដែរ .... មិនបាច់មករៀនទេក្នុងមួយរយៈពេលនេះ

១. កុំបាច់ drama ថានឹកសាលាណាស់ នឹកមិត្តភក្តិណាស់ នឹកគ្រូណាស់អី ព្រោះម្សិលមិញទើបរអ៊ូថា ម៉េចបានជាសាលានៅភ្នំពេញនិងសៀមរាបបានឈប់ ហើយខ្ញុំនៅត្រឹមតាខ្មៅ ក្បែរភ្នំពេញបែរជាមិនអោយឈប់


២. នាំគ្នាទៅផ្ទះ ទៅថែរក្សាម៉ែឪ និងប្អូនៗតូចនៅផ្ទះ ព្រោះពួកគាត់ត្រូវទៅធ្វើការ ហើយប្អូនៗតូចៗរបស់យើងអត់មានអ្នកណាជួយមើលទេ

៣. កុំអោយនាំគ្នាផ្តុំត្រកុំជើងនៅតាមរោងកុន ហាងកាហ្វេ ឬតាម.... អោយសោះណា ម៉ែឪយើងគិតគូរពីយើងខ្លាំងណាស់ ខ្លាចយើងឈឺ ខ្លាចយើងឆ្លងរោគ ... នាំគ្នាទៅផ្ទះទៅ

៤. តែកុំស្មានថាឈប់បែបនេះ គឺរួចខ្លួនណា ប្រឡងគឺនៅតែប្រឡង បាក់ឌុបនៅតែបាក់ឌុប ឌីប្លូមនៅតែឌីប្លូម ដូច្នេះកុំដកដង្ហើមចោលណា កាន់សៀវភៅ រៀនដោយឯករាជ្យទៅ ព្រោះម្នាក់ៗចង់ឯករាជ្យណាស់

៥. បន្តិចទៀតការបង្រៀនជាលក្ខណៈ Distance Learning ឬ E-Learning នឹងមានព្រោងព្រាត តាមហ្វេសប៊ុកផង Youtube ផង និង E-Learning Platform ទៀត .... កុំនិយាយថាមិនដឹងរៀនតាមណា ព្រោះទូរស័ព្ទមាននៅនឹងដៃហើយ កុំលេងហ្វេសប៊ុកអី ខំរៀនណា

៦. ផឹកទឹកអោយបានច្រើនកុំអោយស្ងួតមាត់ និងស្ងួតបំពង់ក ថែទាំសុខភាពអោយបានល្អ កុំអោយឈឺអោយសោះ ... ឈឺទៅវាពិបាកណាស់

៧. តាមដានស្តាប់ព័ត៌មានពីក្រសួងសុខាភិបាល និងក្រសួងអប់រំ អោយបានជាប់លាប់ ហើយកុំជឿព័ត៌មានពីប្រភពហ្វេសប៊ុកដែលនាំជ្រួលច្របល់ និងមិនគួរអោយទុកចិត្ត

ពូស្រឡាញ់ក្មួយ ហើយបងស្រឡាញ់ប្អូនៗណាស់ តែម៉ែឪយើង ស្រឡាញ់យើងជាងបង និងជាងពូ មិនអាចគណនាបាន ... កុំអោយគាត់ពិបាកចិត្តអោយសោះណា ​»៕

 4779

Photo_2020 03 14_11 30 36

Cc 9