ក្តៅ! ចាប់​ពី​ម៉ោង​នេះ ថ្ងៃ​ទី ១៧ មិនា ត​ទៅ ​KTV និង​រោង​ភាពយន្ត​ទូទាំង​ប្រទេស​ត្រូវ​បិទ​ទ្វារ

បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​នៅ​រសៀល​ថ្ងៃ​ទី ១៧ ​មិនា ឆ្នាំ ២០២០ នេះ​បាន​ចុះ​ផ្សាយ​ស្តី​ពី​ការ​បិទ KTV និង​រោង​ភាពយន្ត​នៅ​ទូទាំង​ប្រទេស ក្នុង​ស្ថានភាព​ជំងឺ​កូវីដ១៩ កំពុង​រីក​រាលដាល​ជា​សកល។

7n_khmbarayandcinemareopening00

90140644_1334817140035174_2524565958224248832_o


យោង​តាម​អនុ​សាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន សូម​ឲ្យ​បិទ KTV និង​រោង​ភាពយន្ត​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី ១៧ មិនា រហូត​ដល់​ពេល​ជំងឺ​កូវីដ ១៩ មាន​ស្ថានភាព​ធូរស្រាល​វិញ៕

ប្រភព៖ ក្រសួង​សុខាភិបាល