គណៈសង្ឃនាយកកម្ពុជា ប្រកាសឱ្យគ្រប់វត្តអារាមទូងស្គរ សូត្រធម៌ នៅថ្ងៃទី២៣ ខែមីនា ដើម្បីកម្ចាត់គ្រោះ វីរុស ​Covid-19

កាលពីថ្ងៃទី ​១៦ ​ខែមីនា  ឆ្នាំ ​២០២០ ​ម្សិលមិញនេះ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសមួយឱ្យគ្រប់វត្តអារាមទូងស្គរ សូត្រធម៌ នៅថ្ងៃទី២៣ ខែមីនា ដើម្បីកម្ចា ត់គ្រោះចង្រៃ ដែលកើតឡើងដោយមេរោគកូរ៉ូណា ដោយគ្រប់វត្តអារាមនៅក្នុងប្រទេសកម្ពុជា នឹងចាប់ផ្ដើមទូងស្គរយ៉ាងកងរំពង ដោយមានការសូត្រធម៌តាមសាសនា នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីកម្ចាត់គ្រោះមហន្តរាយដែលបង្កឡើង ដោយវីរុស ​Covid-19 ។

សេចក្តីប្រកាសនេះ ​គឺជាការចូលរួមចំណែកជាមួយការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយក្រៅសូត្រធម៌រំដោះគ្រោះ សេចក្តីប្រកាសក៏បានផ្តល់វិធានការអនាម័យស្អាតជានិច្ច និងសុវត្ថិភាពចំណីអាហារ ហើយប្រសិនបើមានអ្នកមានអាការៈក្តៅខ្លួន ក្អក កណ្តាស់ ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ត្រូវតែជួយបញ្ជូនទៅមណ្ឌលសុខភាព។

Fn 2020 03 16 19 32 35 0

ខាងក្រោមនេះជាសេចក្តីប្រកាសលម្អិតរបស់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ៖


S 48669

Fn 2020 03 16 19 30 00 0

Fn 2020 03 16 19 30 00 1