លើកទឹកចិត្តគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងម្នាក់មួយមក៖ « ខ្ញុំអត់អីទេម៉ាក់ ខ្ញុំមានតួនាទីមើលថែអ្នកជំងឺឱ្យជាសះស្បើយ ​តែបើខ្ញុំមានបញ្ហាម៉ាក់គួរតែមានមោទនភាពលើកូន»

បើគិតមកទល់ថ្ងៃទី ​១៧ ​ខែមីនា ​ឆ្នាំ ​២០២០ ​នេះ ប្រទេសកម្ពុជាមានករណីអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី ​Covid-19  ចំនួន ​២៤ករណីមក ​ហើយ ​ដែលសុទ្ធសឹងតែជាករណីឆ្លងពីក្រៅប្រទេស​ មិនមែនជាការឆ្លងក្នុងសហគមន៍ ក្នុងប្រទេសបន្តគ្នានោះឡើយ។ ​ជាក់ស្តែក្រុមគ្រូពេទ្យនៅក្នុងបណ្តាខេត្តដែលបានរកឃើញអ្នកផ្ទុក ​Covid-19  បាននឹងកំពុងតែដុតដៃដុតជើងមើលថែ  និងព្យាបាលអ្នកជំងឺរបស់ខ្លួន ​ដែលការងារជួរមុខនេះពិតជាប្រឈមមុខនឹងហានិភ័យឆ្លងវីរុសនេះខ្ពស់ណាស់។

ជាក់ស្តែងសម្រាប់ខេត្តបាត់ដំបង ​ត្រូវបានគេរកឃើញមានអ្នកផ្ទុកវីរុស ​Covid-19  ដល់ទៅ  ៤នាក់ ​អាចថាជាចំនួនច្រើនជាងបណ្តាខេត្តដទៃ ​ដូច្នេះក្រុមគ្រូពេទ្យសុទ្ធតែមានភាពមមាញឹកនឹងគ្រប់គ្រងស្ថានការអ្នកជំងឺក្នុងតំបន់របស់ខ្លួនប្រកបដោយការលះបង់ និងទំនួលខុសត្រូវខ្ពស់។

ក្នុងនោះសម្តី និងការបញ្ជាក់ពីការងារ ទំនួលខុសត្រូវរបស់ខ្លួនមិនខ្លាចរអានឹងជំងឺឆ្លង របស់គ្រូពេទ្យជួរមុខមួយរូបនៅក្នុងខេត្តបាត់ដំបងបានត្រូវមហាជនកំពុងតែកោតសរសើរខ្លាំង និងមានការជូនពរឱ្យកិច្ចការងារប្រកបដោយសុវត្ថិភាពផងដែរ។

89716166_2811489215595048_102210742651977728_n

89550066_2811489695595000_5237271163553447936_n

តាមរយៈគណនីហ្វេសប៊ុក ​Menghak Ngoun ដែលជាគ្រូពេទ្យជួរមុខនៅក្នុងខេត្តបាត់ដំបងបានឱ្យដឹងថា៖ « ម៉ាក់ខ្ញុំគាត់សួរខ្ញុំមិចហេីយកូន ម៉ាក់លីថា គេផ្ទុះ កូរូណា កូនត្រូវប្រយ័ត្នណា កូនកុំសូវប៉ះពាល់ជាមួយអ្នកជំងឺពេក ហេីយ ខ្ញុំឆ្លេីយទៅម៉ាក់វិញថា អត់អីទេម៉ាក់ ខ្ញុំ ជាគ្រូពេទ្យខ្ញុំមានតួរនាទី មេីលថែរក្សា ការពារអ្នកជំងឺ អោយជាសះស្បេីយ ទៅតាមបច្ចេកទេសវិជ្ជសាស្រ្ត តែ បេីខ្ញុំមានបញ្ហាអ្វី ម៉ាក់ត្រូវតែ មានមោទនភាពលេីកូន ដែលមានកូនធ្វេីជាពេទ្យ ហេីយស្គាល់តួនាទី ជាពេទ្យ។

ដល់ម៉ោងទៀតហេីយ មេីលគាត់លែងស្គាល់ហេីយ,​ ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

មានពាក្យអីជូនពរនឹងលេីកទឹកចិត្តគាត់ទេ

ក្រុមគ្រូពេទ្យសំរុក គ្រប់មន្ទីរពេទ្យ

❤️️សូមអោយក្រុមពេទ្យទាំងអស់មានសុខភាពល្អ❤️️

❤️️អគុណសំរាប់ការលះបង់របស់គ្រូពេទ្យគ្រប់ផ្នែក❤️️🙏🏻🙏🏻🙏🏻

ជាចុងក្រោយសូមបងប្អូនធ្វេីការ ការពារនឹង អនាម័យ អោយស្រមស្របទៅនឹង សារាចរណ៌របស់ក្រសួងសុខាភិបាល នឹងអង្គការ សុខភាពពិភពលោក WHO 🙏🏻🙏🏻

សូមប្រជាជនខ្មែរ រួមគ្នាសាមគ្គីគ្នា ជាធ្លុងមួយ ដេីម្បីប្រយុទ្នប្រឆាំង នឹងជំងឺថ្មីCovid 19 នេះ កុំអោយកេីតមានបន្តលេីទឹកដីរបស់យេីង ស៊ូស៊ូ 💪💪 ​»៕


S 56879

89978626_2811489588928344_2752365264052944896_n

89987073_2811489422261694_5401453336484380672_n

90015882_2811489295595040_4614849467999322112_n

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរមេត្តាថែទាំសុខភាពទាំងអស់គ្នា ​ចៀងវាងទៅកន្លែងអ៊ូអរផ្តេសផ្តាស  និងកុំភ្លេចលាងសម្អាតអនាម័យផ្ទាល់ខ្លួនដូចជាលាងដៃឱ្យបានស្អាតឱ្យបានទៀងទាត់ និងពាក់ម៉ាស់រាល់ពេលចេញពីក្រៅដែលមានមនុស្សអ៊ូអរជាដើម៕

90106048_2811489392261697_2366439362763161600_n

90114107_2811489245595045_3752251706604257280_n

90171572_2811489328928370_2063563921226203136_n

90177797_2811489485595021_3846935235602153472_n

90195465_2811489522261684_3521682692330487808_n

90605844_2811489618928341_8554318777561382912_n