វិន័យស្នេហា! បើថ្ងៃណាមួយយើងស្រាប់តែឈ្លោះគ្នា ឬមិនយល់ពីគ្នា

មនុស្សពីរនាក់ស្រឡាញ់គ្នាប៉ុនណា ក៏គង់តែមានថ្ងៃណាមួយ មានបញ្ហា ការថ្នាំងថ្នាក់ អាក់អន់ស្រពន់ចិត្ត មិនយល់ចិត្តគ្នាមិនខាន។ ប៉ុន្តែទោះជាមានរឿងបែបនោះកើតឡើងក៏ដោយ ក៏សូមឱ្យយើងងាកមកប្រឈមមុខដាក់គ្នា ហើយត្រូវចាំថា យើងជាដៃគូនឹងគ្នា មិនមែនសត្រូវនឹងគ្នានោះទេ។

បើថ្ងៃណាមួយ មានរឿង មានបញ្ហា ឬកើតការមិនយល់ចិត្តគ្នា ក៏សូមឱ្យទាំងសងខាង ៖

87468602_2267568570215768_8231109290102882304_n

- កុំដើរចេញពីគ្នាឱ្យសោះ

- ងាកមកប្រឈមមុខ ហើយនិយាយគ្នា

- ព្យាយារកដំណោះស្រាយជាមួយគ្នា

- សួរនាំរកហេតុផលឱ្យបានច្បាស់

- កុំធ្វើបាបចិត្តខ្លួនឯងអី

- កុំឈ្លោះ ស្រែកគំហក ទាំងកំរោល


- កុំកាស់កកាយ រំឭករឿងចាស់ៗ

- កុំយកសម្ដីអ្នកដទៃញុះញុង មកធ្វើជាសាំង

- កុំកុហក ដើម្បីដោះស្រាយបញ្ហាចំពោះមុខ

- កុំសន្យា បើដឹងថាមិនអាចធ្វើបាន

- អ្វីដែលសំខាន់ កុំអាលនិយាយពាក្យបែក ព្រោះតែអារម្មណ៍ឆេវឆាវ។

89024668_2268483020124323_267720528628809728_n

កុំព្រោះតែបញ្ហាបន្តិចបន្តួច បង្កបង្កើតឱ្យក្លាយជាបញ្ហាធំដុំអី អ្វីក៏ដោយ យើងសុទ្ធតែអាចប្រឈមមុខ ហើយនិយាយគ្នាបានទាំងអស់ គ្មានបញ្ហាណា ដែលថាមិនអាចដោះស្រាយបាននោះទេ។​ កុំខឹង ឬអន់ចិត្ត បែរជាស្ងៀមស្ងាត់ គិតច្រើនតែម្នាក់ឯង ទាំងមិនសួរនាំម្ខាងទៀត ព្រោះទម្រាំតែអាចបានជួបគ្នា ស្រឡាញ់គ្នា កាន់ដៃគ្នាដល់ពេលនេះ យើងឆ្លងកាត់រឿងច្រើនណាស់ ដូច្នេះ កុំបែកងាយៗពេក៕

90213427_923072511504562_2860289245216505856_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ