ករណីឆ្លងវីរុសកូវីដ ១៩ នៅប្រទេសម៉ាឡេស៊ីបានផ្ទុះឡើង ៩០០ ករណី ជាមួយនឹងការឆ្លងថ្មីចំនួន ១១០ ករណី!

PUTRAJAYA ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Adham Baba បានថ្លែងថាប្រទេសម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍ទី ១៩ ខែមីនានេះបានរាយការណ៍ថាមានករណីឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ១១០ ករណីដែលចំនួនសរុបនៅក្នុងប្រទេសបានកើនដល់ ៩០០ ករណី។

ក្នុងចំណោមករណីថ្មីទាំង ៦៣ មានការទាក់ទងទៅនឹងការប្រមូលផ្តុំសាសនានៅវិហារអ៊ីស្លាមមួយនៅឋគូឡាឡាំពួ។

ព្រឹត្តិការណ៍នេះមានការចូលរួមពីមនុស្សចំនួន ១៦,០០០ នាក់ផងដែរដែលបណ្តាលឱ្យមានការឆ្លងនៅក្នុងប្រទេសប្រ៊ុយណេ សិង្ហបុរី និងឥណ្ឌូនេស៊ី។

នៅមុននេះអគ្គនាយកសុខាភិបាលលោក Noor Hisham Abdullah បានបញ្ជាក់ថាអាជ្ញាធរបានទាក់ទងទៅកាន់មនុស្សចំនួន ១០,៥៥៣ នាក់នៅក្នុងពិធីសាសនាដែលបានចូលរួមការជួបជុំនៅម៉ោង ១២ ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ក្នុងចំណោមមនុស្ស ៤៩៨៦ នាក់ត្រូវបានគេរកឃើញ ៥១៣ នាក់បានធ្វើតេស្តរកឃើញវិជ្ជមាន កូវីដ១៩ ។

ម្នាក់ក្នុងចំនោមពួកគេដែលជាបុរសអាយុ ៣៤ ឆ្នាំបានស្លាប់នៅក្នុងមន្ទីរពេទ្យ Johor’s Sultanah Aminah កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីស្ថានភាពរបស់គាត់ចុះខ្សោយ។

លោកវេជ្ជបណ្ឌិត Noor Hisham ក៏បានជំរុញឱ្យអ្នកដែលបានចូលរួមពិធីសាសនាដែលមិនទាន់ទៅធ្វើតេស្តសូមទៅក្រសួងសុខាភិបាលត្រួតពិនិត្យ។

កាលពីថ្ងៃអង្គារប្រទេសម៉ាឡេស៊ីបានរាយការណ៍ថាមានមនុស្ស ២ នាក់បានស្លាប់ដោយសារវីរុសកូវីដ១៩ ដែលជាការស្លាប់ដំបូងបង្អស់ដោយសារវីរុសនេះ។

ម្នាក់ក្នុងចំនោមពួកគេគឺជាបុរសអាយុ ៣៤ ឆ្នាំដែលបានចូលរួមពិធីសាសនានៅគូឡាឡាំពួរ។

លោកវេជ្ជបណ្ឌិត Adham បានបន្ថែមថាអ្នកជំងឺ ២០ នាក់ដែលត្រូវបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩ ត្រូវបានដាក់ក្នុងបន្ទប់ថែទាំបន្ទាន់។


លោកក៏បានគូសបញ្ជាក់ផងដែរថាករណីវីរុសកូវីដ១៩ ចំនួន ១៥ ករណីត្រូវបានជាសះស្បើយហើយចេញពីមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍មានន័យថាអ្នកជំងឺសរុប ៧៥ នាក់បានជាសះស្បើយពីវីរុសកូវីដ១៩នៅប្រទេសម៉ាឡេស៊ី។

នៅយប់ថ្ងៃច័ន្ទលោកនាយករដ្ឋមន្រ្តី Muhyiddin Yassin បានប្រកាសបទបញ្ជាដោយហាមឃាត់ពលរដ្ឋរបស់ខ្លួនមិនឱ្យទៅបរទេសនិងជនបរទេសមិនឱ្យចូលប្រទេសប្រហែលពីរសប្តាហ៍ដោយចាប់ផ្តើមពីថ្ងៃពុធដើម្បីការពារការរីករាលដាលបន្ថែមទៀតនៃវីរុសកូវីដ១៩ នៅក្នុងប្រទេស។

ការជួបជុំនៅក្នុងប្រទេសទាំងមូលរួមទាំងព្រឹត្តិការណ៍សាសនា កីឡា ជួបពិភាក្សាសកម្មភាពសង្គម និងវប្បធម៌នឹងត្រូវហាមឃាត់។

ដើម្បីអនុវត្តច្បាប់នេះលោកបានគូសបញ្ជាក់ថារាល់កន្លែងគោរពសាសនានិងកន្លែងអាជីវកម្មត្រូវបិទទ្វារ លើកលែងតែផ្សារទំនើប ហាងលក់គ្រឿងទេស និងហាងងាយស្រួលលក់របស់របរប្រើប្រាស់ប្រចាំថ្ងៃ។

លោកនាយករដ្ឋមន្ត្រី ក៏បានប្រកាសផងដែរថាក្រុមហ៊ុនទាំងអស់នឹងត្រូវបិទទ្វារលើកលែងតែក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងសេវាកម្មសំខាន់ៗដូចជាទឹក អគ្គិសនី ថាមពល ទូរគមនាគមន៍ដឹកជញ្ជូន ប្រេងសាំង សុវត្ថិភាព និងការពារជាតិ។

នៅក្នុងសុន្ទរកថាជាតិដាច់ដោយឡែកមួយនៅយប់ថ្ងៃពុធលោកនាយករដ្ឋមន្ត្រី Muhyiddin ថ្លែងថាប្រទេសម៉ាឡេស៊ីអាចនឹងត្រូវបានរឹតបន្តឹង “ ប្រហែលជាពីរសប្តាហ៍ឬយូរជាងនេះ” ប្រសិនបើវិធានការនាពេលបច្ចុប្បន្នមិនបានទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ទេនោះ។

លោកក៏បានជំរុញប្រជាជនម៉ាឡេស៊ីឱ្យស្នាក់នៅក្នុងផ្ទះក្នុងអំឡុងពេលបទបញ្ជាពីរសប្តាហ៍ដើម្បីកុំឲ្យមានការរីករាលដាលនៃការឆ្លងវីរុសប្រភេទថ្មីនេះ៕

 

អត្ថបទ៖ វីរៈ​ | ប្រភព៖ Channelnewsasia