សូម្បីតែស្តេចមិនលើកលែង! ​ព្រះអង្គម្ចាស់ម៉ូណាកូ ​គឺជារាជវង្សដំបូងគេដែលមានផ្ទុកវីរុស ​Covid-19

ដូចយើងបានដឹងហើយថា ​វីរុស ​Covid-19  គឺជាវីរុសដែលមានការរាតត្បាតខ្លាំងទូទាំងពិភពលោកដែលផ្តើមផ្ទុះចេញពីទីក្រុងវ៉ូហាន ប្រទេសចិន ​រួមទាំងប្រទេសក្នុងតំបន់អាស៊ី ថែមទាំងបានឈានចូលទៅប្រទេសជឿនលឿនជាច្រើនក្នុងទ្វីបអឺរ៉ុប និងអាមេរិច ​ដោយមិនអាចទប់ស្កាត់ទាន់ សូម្បីតែជនល្បីៗថ្នាក់ដឹកនាំប្រទេស ​និងតារាល្បីៗក៏គេចមិនផុតពីវីរុសនេះដែរ។

អ្វីដែលកាន់តែភ្ញាក់ផ្អើល  យោងទៅតាមសារព័ត៌មាន ​Mirror  ដែលទើបតែចេញផ្សាយថ្មីៗនេះបាន​ឱ្យដឹងថា ​សូម្បីតែព្រះអង្គម្ចាស់ Albert មានព្រះជន្ម  ៦២វស្សា នៃ​ប្រទេស​ម៉ូណាកូ ក៏ត្រូវ​បាន​ធ្វើ​តេស្ដ​រក​ឃើញ​លទ្ធផល​វិជ្ជមាន​ ​Covid-19  នេះដែរ ដោយពេលនេះទ្រង់បានក្លាយទៅជារាជវង្សដំបូងគេដែលមានឆ្លងវីរុសមួយនេះ។

0_F1 Grand Prix Of Monaco (1)

តាមរយៈសារព័ត៌មានបានឱ្យដឹងថា ​នៅក្នុងពេលនេះ ​​ ព្រះអង្គម្ចាស់ Albert បានកំពុងតែនៅដាច់ដោយឡែក ក្នុង​អាផាតរបស់ទ្រង់ ហើយ​ស្ថាន​ភាព​សុខភាព​របស់​ព្រះ​អង្គ​មាន​សភាព​ល្អប្រក្រតី ដោយ​មិនមាន​អ្វី​គួរឱ្យបារម្ភ​នោះ​ទេ។


គួរឱ្យដឹងផងដែរថា  ព្រះអង្គម្ចាស់ Albert ជា​បុគ្គល​ជាន់​ខ្ពស់​ច្បាស់ថ្នាក់ដឹកនាំប្រទេសចុង​ក្រោយ​គេ​បង្អស់​ដែល​ឆ្លង​វីរុស ​Covid-19  នេះ បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ប្រទេសកាណាដា​លោក Justin Trudeau កំពុងតែត្រូវដាក់ឱ្យនៅដោយឡែក​បន្ទាប់​ពីភរិយារបស់​លោក​ឆ្លង​វីរុស​ ​Covid-19 មួយនេះ៕

ប្រភព៖  Mirror

0_F1 Grand Prix Of Monaco