គួរឱ្យសរសើរខ្មែរជួយខ្មែរក្នុងគ្រាអាសន្ន ​Covid-19 ៖ « ខ្ញុំជួយបានប៉ុណ្ណឹងក្នុងគ្រានេះ ខ្ញុំដឹងថាតិចតួចតែខ្ញុំក៏ជំពាក់ធនាគារដូចគេឯងដែរ សង្ឃឹមថាបានសំរួលដល់បងៗខ្លះ »

ពិតណាស់ ​វីរុស ​Covid-19 បានកំពុងតែរាលដាលដល់ប្រទេសជាច្រើនលើពិភពលោក ​មិនថាប្រទេសក្រីក្រ ​ឬជឿនលឿននោះទេ  រហូតមានការបិទប្រទេស និងបិទការធ្វើដំណើរផងដែរ។

ដោយឡែកសម្រាប់ស្រុកខ្មែរយើងវិញ ក៏បានរកឃើញករណីអ្នកផ្ទុកវីរុស ​Covid-19  នេះជាបន្តបន្ទាប់ផងដែរ ដោយភាគច្រើនគឺសុទ្ធសឹងតែជាករណីនាំចូលពីក្រៅប្រទេស ​តែដោយសារតែវីរុសនេះមានការឆ្លងរាលដាលលឿនផងនោះ បានធ្វើឱ្យប្រជាជនជាច្រើនមានការបារម្ភ  មនុស្សម្នាមិនហ៊ានដើរហើរចេញក្រៅផ្ទះ សូម្បីតែសិស្ស និស្សិតក៏បានវិស្សមកាលមុនកំណត់​ ឯបុគ្គលិកមួយចំនួនត្រូវបានអនុញ្ញាតិឱ្យធ្វើការពីផ្ទះទៀត។ ​ហើយអ្វីដែលធ្វើឱ្យប៉ះពាល់ខ្លាំងនោះ ​ដោយសារតែមនុស្សលែងហ៊ានដើរហើរ ​ជួបជុំ ចេញពីក្រៅផ្ទះនោះ ​បានធ្វើឱ្យអាជីវកម្មជាច្រើនប្រទះនឹងការខាតបង់ ​សេដ្ឋកិច្ចមានការធ្លាក់ចុះជាខ្លាំង។

ដោយហេតុយល់ពីស្ថានការណ៍បច្ចុប្បន្ននោះ ​ពេលនេះ មានម្ចាស់ផ្ទះជួលមួយកន្លែងបានបង្ហាញពីទឹកចិត្តក្នុងនាមជាខ្មែរជួយខ្មែរ  ដោយបានបញ្ចុះតម្លៃជួលផ្ទះជួល ជួយសម្រួលបន្ទុកបងប្អុនខ្លះៗធ្វើឱ្យមានការកោរសរសើរខ្លាំង។

90077924_2813401982107144_3116011855718383616_o

តាមរយៈគណនីហ្វេសប៊ុក Hong Sokchan បានរៀបរាប់ថា៖ « ខ្ញុំជួយបានប៉ុណ្ណឹង ក្នុងគ្រានេះ មិនដឹងធ្វើមិចទេ ! ខ្ញុំដឹងថាតិចតួច😥😓

ខ្ញុំក៏ជំពាក់ធនាគារដូចគេឯងដែរ !ប្រមូលបានយកអោយធនាគាដដែរនិង សង្ឃឹមថាបានសំរួលដល់បងៗខ្លះ !

ព្រោះអ្វី ៗស្ងាត់គ្រប់យ៉ាង ខ្ញុំយល់ ។ ខ្ញុំសង្ឃឹមថាប្រទេសកម្ពុជាយើង និងឆ្លងផុត កូរ៉ូណានេះ


🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🌸🌸🌸🌸

អរគុណ រាជរដ្ឋាភិបាល អរគុណលោកគ្រូអ្នកគ្រូពេទ្យ អរគុណប្រពន្ធ័សារពត័មានខំផ្សាយវិធានការការពារនិងទប់ស្កាត់

🌸សូមចូលរួមទប់ស្កាត់អោយបានគ្រប់គ្នា ❤️ សូមអោយប្រជាជនខ្មែរគ្រប់រូបជួបតែសេចក្តីសុខ »។

នេះពិតជាគម្រូមួយ ​ក្នុងនាមជាខ្មែរជួយខ្មែរ ​ជួយគ្នាក្នុងគ្រាមានអាសន្ន ​ទោះតិចក្តីច្រើនក្តី ​ក៏ជាទឹកចិត្តក្នុងឈាមជ័រជាខ្មែរតែមួយដែរ៕

S 457687

90149006_2812144168899592_5726712459645943808_o