គេចពីលោកបង ​Covid-19 មកប្រទះប្លង់តុង នៅកោះកុងក្រៅ ​បាត់ស្ត្រេសមួយគ្រាដែរតើ!

ទឹកដីខេត្តកោះកុង ​គឺជាទឹកដីដែនសមុទ្រមួយដ៏ល្បីល្បាញផងដែរនៅក្នុងប្រទេសកម្ពុជាយើង ​ដោយកន្លែងកម្សាន្តទាំងផ្ទៃសមុទ្រ ​ភ្នំ ​និងតំបន់ធម្មជាតិស្រស់ស្អាតជាច្រើនកន្លែងណាស់ដែលអ្នកកម្សាន្តប្រហែលជាមិនទាន់បានដឹង ។ ​តែកន្លែងកម្សាន្តស្រស់ស្អាតខ្លះក៏ត្រូវបានគេដឹងថាត្រូវតែមានការដើរផ្សងព្រេង  និងតស៊ូធ្វើដំណើរផងដែរទើបប្រទះនឹងភាពស្រស់ស្អាត។

ជាក់ស្តែងក្រុមអ្នកថតរូបមួយកន្លែង  បានធ្វើដំណើរទៅកម្សាន្តនៅខេត្តកោះកុង ​តំបន់កោះកុងក្រៅ ​បែរជាប្រទះនឹងទិដ្ឋភាពដ៏គួរឱ្យគយគន់ខ្លាំង ​នោះគឺប្លុងតុង ​ដែលជាទិដ្ឋភាពមានភាពស្រស់ស្អាតអស្ចារ្យមែនទែនស្ទើរតែមិនជឿថានៅស្រុកខ្ំែរយើងឡើយ។

គួរឱ្យដឹងផងដែរថា ​តំបន់កោះកុងក្រៅនេះត្រូវចំណាយពេលវេលាជិះតាមទូកប្រមាណជា ​២ ​ទៅ៤ម៉ោង ​ពីទីក្រុងអាស្រ័យដោយល្បឿនទូក ​ហើយទីនោះផងដែរ ​អ្នកអាចមើលឃើញទិដ្ឋភាពអស្ចារ្យនេះច្បាស់ដោយប្រើភ្នែកទទេរនៅពេលដែលយប់ងងឹតគ្មានការរំខានពីអំពូលភ្លើងប៉ុណ្ណោះ។ ​ហើយសម្រាប់រូបថតដែឡលនផ្តិតរូបបាន ​គឺត្រូវការម៉ាស៊ីនថតដែលមានបច្ចេកវិទ្យាខ្ពស់ (ស៊េរីខ្ពស់) ផងដែរ ​ទើបទទួលបានរូបភាពស្អាតបែបនេះ៕

ប្រភពរូបភាព៖ La Mo

S405 788


90149866_2638699026236337_5722467666157895680_o

89968324_2638699256236314_5045291468361564160_o

90117338_2638699052903001_6199556851055460352_o

89672276_2638699212902985_5120049462957309952_o