បង្ហាញពីលទ្ធផលតេស្ត ជនជាតិខ្មែឥស្លាមទាំង១០នាក់ ដែលនៅខេត្តពោធិ៍សាត់ ឃើញអវិជ្ជមាន

សេចក្ដីរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្រ្ដី ពីមន្ទីរព័ត៌មាន ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជនជាតិខ្មែរឥស្លាម ដែលសង្ស័យមានផ្ទុកជំងឺ Covid-19 ជាលទ្ធផលផ្លូវការ អ្នកទាំង១០នាក់ ដែលបានធ្វើការពិនិត្យរកមេរោគ COVID-19 មិនមានផ្ទុកមេរោគ COVID-19ទេ។

នេះបើយោងតាម លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃ២១ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា តាមការពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រុមវេជ្ជបណ្ឌិត ក្នុងវិទ្យាស្ថានប៉ាស្ទឺរកម្ពុជា ពុំបានរកឃើញមេរោគកូវីដ១៩ ( Covid-19 ) នៅក្នុងសំណាក របស់បងប្អូន ជនជាតិខ្មែរឥស្លាម រួមទាំងអ្នកបើកបរ ចំនួន ១០នាក់នោះឡើយ។ ប៉ុន្តែជនជាតិខ្មែរឥស្លាម ទាំង១០នាក់នោះ នៅតែបន្តដាក់នៅដោយឡែកពីគ្រួសារ និងសាច់ញាតិ ឱ្យគ្រប់រយៈពេល ១៤ថ្ងៃ និងត្រូវរក្សាអនាម័យដៃជាប្រចាំ៕

90461469_2951245481601925_3548109999764930560_n


90530392_2951245511601922_4250116356982177792_n

90707513_2951245341601939_4258360606836391936_n

ប្រភព ៖ ឯកឧត្តម ខៀវកញ្ចរិទ្ធិ