រកឃើញពីរករណីថ្មីទៀត លើជនជាតិបារាំង ដែលជាអ្នកទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ។ គួរបញ្ជាក់ផងដែរថា បុសជនជាតិបារាំងទាំងពីរនាក់នោះ ៖
ទី១ មានអាយុ ៦៧ ឆ្នាំ និងបុរសទី២ មានអាយុ ៨០ឆ្នាំ ស្នាក់នៅសណ្ឋាគារខេត្តព្រះសីហនុ ជាភ្ញៀវទេសចរ ដែលបានមកដល់ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៨ ខែមីនា និងគ្រោងត្រឡប់ទៅវិញ នៅថ្ងៃទី២១ ខែមីនានេះដែរ។
គិតមកត្រឹមយប់ថ្ងៃទី ២១ ខែមីនាដែរ សរុបទាំងអស់ គឺកើនដល់ ៥៣ ករណីហើយ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះដែរ មានស្រី ៤ករណី និងប្រុស ៤៩ករណី។
លើសពីនេះដែរ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ពីស្ត្រីវ័យចំណាស់ជនជាតិអង់គ្លេស ( ពិការ ) នោះ ពេលនេះធ្វើតេស្ត ឃើញអវិជ្ជមាន ពីរដងហើយ ហើយក៏កំពុងតែត្រៀមឱ្យចាកចេញពីមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញនៅថ្ងៃស្អែកនេះដែរ៕