ក្រុមហ៊ុន Smart Axiata ចូល​​រួម​លើក​ទឹក​ចិត្ត​​ដល់​​ការស្ថិតនៅឆ្ងាយពីគ្នា ​ដើម្បីរក្សាសុវត្ថិភាព ជា​មួយ​នឹង​ការ​ផ្តល់​ជូន​ទិន្ន​ន័យ​​ដោយ​ឥត​គិត​ថ្លៃ​បន្ថែម​​ទៀត

ណែនាំឲ្យ​​អតិថិជនទាំងអស់​​ប្រើជម្រើសសេវាបម្រើផ្ទាល់ខ្លួន និងកម្មវិធីឌីជីថលច្រើនឡើង

ភ្នំពេញថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០៖ ដោយសារតែការរាតត្បាត​​នៃវីរូសកូវីដ១៩ នាពេលថ្មីៗនេះ                ប្រជាជន​​កម្ពុជាជាច្រើន កំពុង​​រក្សា​​​ការនៅតែក្នុងផ្ទះ និង​​ដាក់កម្រិតរាល់សកម្មភាបសង្គមផ្សេងស្របទៅតាមការណែនាំរបស់រដ្ឋាភិបាល និង​​អង្គ​​ការសុខភាពពិភពលោក (WHO)​ ស្របពេលដែ​​អង្គភាពជាច្រើន​​ចាប់ផ្តើម  អនុវត្តគោលការណ៍ធ្វើការនៅផ្ទះ ហើយ​​ស្ថាប័នអប់រំនានា ចាប់ផ្តើមផ្តល់ការសិក្សាតាមអនឡាន ក្រុមហ៊ុន Smart Axiata    (ស្មាតអាស្យាតា) កំពុងតែដើរតួនាទីដ៏សកម្មមួយក្នុងការលើកទឹកចិត្ត​​ចំពោះការស្ថិតនៅឆ្ងាយពីគ្នា ដើម្បីរក្សាសុវត្ថិភាព និងគាំទ្រអតិថិជនទាំង​​អស់ ដែលត្រូវ​​ការរក្សា​​ការភ្ជាប់​​ជាមួយនឹងបណ្តាញអិុនធឺណិតតាមទូរស័ព្ទឲ្យបានកាន់តែយូរ ដោយកាត់បន្ថយ​​​ការរំខានរបស់សេវាកម្ម​​ឲ្យបានទាប​​បំផុត និងផ្តល់​​ភាពងាយស្រួលជាពិសេសក្នុងដំណាក់កាលដ៏លំបាកមួយនេះ

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិ​​ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «មនុស្ស​​​ជាច្រើន​​កំពុងតែខិតខំព្យាយាម​​ដោះស្រាយ​​ជាមួយនឹងវិបត្តិជាសកលនៃវីរូសកូវីដ១៩ ដែលមិនធ្លាប់មានពីមុនមកនេះ ក្នុងនាមជា​​ក្រុមហ៊ុនទូរគមនាគមន៍ដែលមាន​​​ការទទួលខុសត្រូវមួយ យើង​​យល់យ៉ាងច្បាស់ពីតម្រូវការរបស់អតិថិជនយើង ក្នុងការរក្សាការភ្ជាប់ទំនាក់ទំនង ហើយយើងបានត្រៀមខ្លួនជាពិសេស​​​លើការងាររបស់យើងដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងដ៏ខ្ពស់នេះ ក៏ដូចជាការ​​ផ្លាស់ប្តូរឥរិយាបថ​​នៃការប្រើប្រាស់ ក្នុងដំណាក់កាលនេះ យើងទទួលស្គាល់ថា ប្រជា​​ពល​​រដ្ឋកម្ពុជាកាន់តែច្រើនកំពុងតែចាប់ផ្តើម​​ធ្វើឲ្យខ្លួនឯងឲ្យ​​ឃ្លាតឆ្ងាយពីគ្នា និងរក្សា​​ការនៅតែក្នុងផ្ទះ ដើម្បីរក្សា​​សុវត្ថិភាព ហេតុនេះ យើងបានសម្រេចចិត្តក្នុងការផ្តល់ទិន្នន័យអុិនធឺណិត​​បន្ថែមទៀតដល់រាល់អតិថិជនរបស់យើងទាំងអស់​»​

ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ អតិថិជនរបស់ក្រុមហ៊ុន Smart នឹងទទួលបាន      អត្ថប្រយោជន៍ដូចទៅនេះ៖

  • អតិថិជនដែល​​បង់ប្រាក់ជាមុនរបស់ Smart

    • ទទួលបានទិន្នន័យដោយឥតគិតថ្លៃចំនួន 1GB រាល់ការ​​បញ្ចូលប្រាក់ចាប់ពី១ដុល្លារ រហូតដល់,២៤ដុល្លារ (មានសុពលភាពថ្ងៃ)
    • ទទួលបានទិន្នន័យដោយឥតគិតថ្លៃចំនួន 2GB រាល់ការបញ្ចូលប្រាក់ចាប់ពី,២៥ដុល្លារ រហូតដល់ ,៩៩ដុល្លារ (មានសុពលភាពថ្ងៃ)

      • ទទួលបានទិន្នន័យដោយឥតគិតថ្លៃចំនួន 10GB រាល់ការបញ្ចូលប្រាក់ចាប់ពី ១០ដុល្លារ ច្រើនជាងនេះ (មានសុពលភាព៣០ថ្ងៃ​)

    • អតិថិជន Smart @Home នឹងទទួលបានការប្រើប្រាស់អិុនធឺណិតល្បឿនលឿនបំផុតរហូតដល់ទំហំ 2000GB
    • អតិថិជន Smart Enterprise នឹង​​ទទួលបានទិន្នន័យបន្ថែម​​រហូតដល់​ 10GB ក្នុង១ខែដោយឥតគិតប្រាក់ នៅខែ   មីនា និងមេសា

  • លោក Stjepan Udovicic នាយកផ្នែកទីផ្សារក្រុមហ៊ុន Smart Axiata បានឲ្យដឹងថា៖ «ស្របពេលដែលយើងបន្តស្វែងរកវិធីសាស្ត្រផ្សេងដើម្បីធ្វើឲ្យជីវិតរស់នៅ​​កាន់តែល្អប្រសើរអំឡុងពេលដំណាក់កាលដ៏លំបាកនេះ យើង​​លើកទឹកចិត្តឲ្យ​​អតិថិជនរបស់យើង​​ទាំងអស់ឲ្យប្រើប្រាស់អុិនធឺណិតតាមទូរស័ព្ទប្រកបដោយការទទួលខុសត្រូវ ហេតុនេះ ប្រព័ន្ទបណ្តាញ នឹងត្រូវប្រើប្រាស់​​ប្រកបដោយប្រសិទ្ធិភាព យើងក៏​​​ចូលរួម​​លើកទឹកចិត្តយ៉ាងពេញទំហឹងដល់   អតិថិជនទាំងអស់ផងដែរ ឲ្យប្រើប្រាស់កម្មវីធីឌីជីថលរបស់យើង និងជម្រើសសេវាបម្រើផ្ទាល់ខ្លួន ដូចជាកម្មវិធី​ SmartNas ការបញ្ចូលប្រាក់តាមប្រព័ន្ធ​​អេឡិច​​ត្រូនិក កម្មវិធីជជែក​​ផ្ទាល់តាមអុិនធឺណិត និងលេខទូរស័ព្ទបម្រើសេវាអតិថិជន (888) ធ្វើជាជម្រើស​​ជាជាង ការ​​បម្រើអតិថិជនផ្ទាល់មុខ»​

    ដើម្បី​​​ធ្វើឲ្យផលប៉ះពាល់​​ដោយសារវីរុសកូវីដ១៩ លើប្រតិបត្តិការអាជីវកម្មរបស់ខ្លួនមានកម្រិតទាបបំផុត ក្រុមហ៊ុន Smart បានចាប់ផ្តើមដំណើការនូវ​​ផែនការគ្រប់គ្រង​​អាជីវកម្ម​​របស់ខ្លួនទូ​​ទាំងក្រុមហ៊ុន ដែល​​គ្រប់គ្រងលើវិធានការ​​​​នានា​​នៅ Smart Shop ទូទាំងប្រទេស និងសម្រាប់ឲ្យ​​​​និយោជិតទាំងអស់នៅស្នាក់ការកណ្តាលរបស់ខ្លួន ក៏ដូចជាការិយាល័យផ្សេងទៀត អនុវត្តតាម​​ វិធានការទាំងនោះរាប់បញ្ចូលទាំងការត្រួតពិនិត្យកម្តៅ​​ក្នុងខ្លួនដែលតម្រូវដោយច្បាប់ និងការអនាម័យដៃ អនុវត្តវិធានការសម្អាតកាន់តែល្អប្រសើរជាងមុន តម្រូវឲ្យរាល់​​បុគ្គលិ​​ជួរមុខទាំងអស់ដែលជួបជាមួយនឹងអតិថិជនផ្ទាល់ ត្រូវពាក់ម៉ាស ធ្វើការពីផ្ទះ​​​ប្រសិនបើមិនចាំបាច់ ពន្យារពេល​​ការរៀបចំ​​​ព្រឹត្តិការណ៍ផ្សេងរបស់ក្រុមហ៊ុន ក៏ដូចជាលើកទឹកចិត្តឲ្យមានកិច្ចប្រជុំតាមអនឡាញ ជាមួយនឹង​​អង្គភាពខាងក្រៅ

    លោក Thomas មានប្រសាសន៍បញ្ចប់ថា៖ «យើងបានសម្រេចចិត្ត​​ក្នុងការ​​ប្រតិបត្តិជំហានដ៏ចាំបាច់នានា ដើម្បីធានា​​ឲ្យបាននូវផាសុខភាព​​​របស់បុគ្គលិកដៃគូ និងអតិថិជនរបស់យើង វិធាការការពារ និងអនាម័យ ត្រូវបានរឹតបន្តឹង​​ជាងមុន ស្របពេលដែលយើងបន្ត​​ត្រួតពិនិត្យលើ​​ស្ថានភាពនេះជានិច្ច ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់​​បុគ្គលិកជួរមុខទាំង​​អស់របស់យើងភ្នាក់ងារបម្រើសេវាអថិជនបុគ្គលិកផ្នែកប្រតិបត្តិ និងក្រុមហ៊ុន​​ទទួលគម្រោងបន្តទាំងអស់ សម្រាប់ការខិតខំធ្វើការ​​​ដោយមិនគិតពីភាពនឿយហត់ ដើម្បីរក្សាធ្វើឲ្យសេវាដ៏សំខាន់របស់យើងបន្តដំណើរការសម្រាប់រាល់ពលរដ្ឋកម្ពុជាទាំងអស់​»​

    សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីពីក្រុមហ៊ុន Smart Axiata សូមរក្សាការតាមដានលើទំព័រ​ Facebook ផ្លូវការរបស់ Smart តាមរយៈ www.facebook.com/SmartAxiata ចូលទៅកាន់គេហទំព័រ www.smart.com.kh

8f336c8f 410b 45a0 923d Dd7dfcc5354d


 

2620a933 C350 4dc7 8ef2 E0afd24e17ed

 

2701e93a 9ccb 4c88 A7bd 5327d69b9ec9

 

A4568ea7 64ed 41de Ae18 D52720cc288f

 

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន លាននាក់ ស្ថិតក្រោមស្លាកសញ្ញា Smart Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  Axiata Group Berhad ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប​​ទាន់សម័យក្នុងព្រះរាជាណាច​​ក្រ​​​​ម្ពុជា ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ 4G LTE ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ 5G ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។  Smart បាននឹងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវា​ SmartLuy សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង។

Smart ជីវិតរស់រវើក!

ក្រុមហ៊ុនSmart Axiata Co., Ltd.

No. 464A, មហាវិថីព្រះមនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង

លោក គាំ ទីវា

ទូរស័ព្ទ៖ +855 10 202 271

អីុមែ៉ល៖ [email protected]