បច្ចុប្បន្ននេះ វីរុសកូវីដ១៩ កំពុងតែរីករាលដាលយ៉ាងខ្លាំងនៅទូទាំងសកលលោកយើងនេះ មានអ្នកឆ្លងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងចំនួនអ្នកស្លាប់ ក៏កើនជាលំដាប់។
យ៉ាងណាមិញ នៅក្នុងប្រទេសកម្ពុជាយើង ក៏មានអ្នកឆ្លងវីរុសនេះដែរ មកដល់ថ្ងៃនេះ ការឆ្លងក៏កើនឡើងដល់ជាង៨០នាក់ហើយ តែនៅប្រទេសយើងពុំទាន់មានចំនួនអ្នកស្លាប់ព្រោះវីរុសនេះឡើយ។
ប៉ុន្តែគួរឱ្យស្ដាយ មានបងប្អូនខ្មែរយើង ដែលបានរស់នៅសហរដ្ឋអាមេរិក បានឆ្លងវីរុសនេះដែរ ហើយក៏បានទទួលមរណភាព កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០នេះ។
គួរបញ្ជាក់ផងដែរថា ស្ត្រីខ្មែរម្នាក់នៅសហរដ្ឋអាមេរិកបានទទួលមរណភាពដោយសារតែ ជំងឺខូវិដ ១៩ មានមានឈ្មោះថា នុត ឈុនហ៊ាង អាយុ ៦៥ឆ្នាំ ក៏ត្រូវជា មាតារបស់លោកឧកញ៉ា សុង សារ៉ន អគ្គនាយក ក្រុមហ៊ុន Amru Rice Cambodia។ លោកស្រីបានទទួលមរណៈភាពនៅទីក្រុង Seattle រដ្ឋ Washington State។
យើងខ្ញុំ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយ ក្រុមគ្រួសារលោក សុង សារ៉ន ចំពោះការបាត់បង់លោកស្រីជាម្តាយ ដោយសារតែជំងឺខូវិដ ១៩៕