ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាស ហាមឃាត់ផេកមួយចំនួន ដែលលក់ផលិតផល មិនមានចុះក្នុងបញ្ជីក្រសួងត្រឹមត្រូវ

នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០នេះដែរ ក្រសូងសុខាភិបាល បានចេញសេចក្ដីប្រកាសក្នុងការហាមឃាត់នូវផេក២ ដែលបានលក់ផលិផលពុំមានចុះបញ្ជីជាផ្លូវការទៅតាមច្បាប់។

យោងតាមការត្រួតពិនិត្យនៅលើបណ្ដាញសង្គមហ្វេសប៊ុគ មានគណនីផេកឈ្មោះថា EVA Cambodia កំពុងតែផ្សព្វផ្សាយលក់ Chloramine B គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ហើយថែមទាំងបានផ្សព្វផ្សាយជាថ្នាំសម្លាប់មេរោគ Coronavirus ទៀតផង។

ស្របគ្នានេះដែរ ក៏មានហ្វេសប៊ុគផេកមួយចំនួនទៀតដូចជា :

- Super VIP CK Magic Lotion

- Magic Complex Champoo

- Magic Complex Conditioner

និងមានផលិផលគ្រឿងសម្អាងដទៃទៀត ដែលកំបុងតែផ្សព្វផ្សាយលក់ គ្រឿងសម្អាង ដោយពុំបានចុះបញ្ជីត្រឹមត្រូវទៅតាមផ្លូវច្បាប់។


នេះជាសារព្រមាន ក៏ដូចជាដាស់តឿន ឱ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្ន ក្នុងការទិញ ឬប្រើប្រាស់ផលិផលដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

90264598_2887035774668843_6788633889402257408_n

90361665_2887035761335511_4594057024513245184_n

91084772_2887035351335552_3022983473972379648_n

91185332_2887035358002218_6973595706816724992_n