នៅក្នុងសេចក្ដីថ្លែងការមួយនៅព្រឹកថ្ងៃទៅ ២៥ មីនា ឆ្នាំ២០២០នេះដែរ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្ដីប្រកាសថា សម្ដេចកំពុងតែធ្វើការសិក្សា ពិនិត្យមើលទៅលើផ្លូវច្បាប់ ក្នុងការត្រួតពិនិត្យមើល លើការលក់ម៉ាស់ ដែលកំពុងតែឡើងថ្លៃយ៉ាងគំហុកក្នុងពេលនេះ។
សម្ដេចតេជោ បានបន្ថែមទៀតថា សម្ដេចនឹងធ្វើការរឹបអូសម៉ាស់ទាំងអស់ពីគ្រប់ឱសថស្ថាន និងធ្វើការបិទឱសថស្ថាន និងការរកស៊ី មិនមែនមួយរយៈពេលខ្លីទេ តែអាចនឹងត្រូវបិទចោល មិនឱ្យរកស៊ីមួយជីវិតតែម្ដង បើនៅតែបន្តកេងចំណេញ និងឆ្លៀតឱកាស។