មេរោគកូរ៉ូណា បានបង្កើតឲ្យមានបញ្ហាប្រឈមដែលឥតរំពឹងទុកសម្រាប់អាជីវកម្មរាប់លាន។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមហ៊ុន Facebook នៅថ្ងៃនេះ បានប្រកាសពីការបង្កើត «មជ្ឈមណ្ឌលប្រភពធនធានអាជីវកម្ម» ដើម្បីជួយគាំទ្រដល់អាជីវកម្មដែលរងនូវផលប៉ះពាល់ មិនថា ដោយផ្ទាល់ ឬប្រយោល ដោយសារតែការរាតត្បាតរបស់ជំងឺកូវីដ-១៩។
មជ្ឈមណ្ឌលនេះ ប្រមូលផ្តុំដោយប្រភពធនធាន និងការណែនាំជាច្រើនដើម្បីជួយឲ្យអាជីវកម្មរក្សាការមានទំនាក់ទំនងជាមួយនឹងអតិថិជន និងរក្សាធ្វើឲ្យអាជីវកម្មស្ថិតក្នុងដំណើរការល្អ។ ធនធានទាំងនោះ ក៏រាប់បញ្ចូលទាំងការផ្តល់នូវភាពរហ័ស និងងាយស្រួលក្នុងការទទួលបានព័ត៌មានពិតអំពីជំងឺកូវីដ-១៩ ដើម្បីជួយឲ្យអាជីវកម្ម និងសហគមន៍នានា ដែលពួកគេបម្រើឲ្យផងដែរ។
មជ្ឈមណ្ឌលប្រភពធនធានអាជីវកម្ម គឺជាការបោះជំហានថ្មីចុងក្រោយគេបំផុតដែល Facebook បានធ្វើ ដើម្បីឆ្លើយតបទៅនឹងមេរោគកូរ៉ូណា។ ដើម្បីស្វែងយល់បន្ថែមទៀតអំពីរបៀបដែល Facebook រក្សាធ្វើឲ្យប្រជាពលរដ្ឋមានសុវត្ថិភាព និងទទួលបានព័ត៌មាន សូមចុចត្រង់នេះ ។