ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាស គិតត្រឹមម៉ោង ៧ : ០០ ព្រឹក ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២០ ជាលទ្ធផលធ្វើតេឃើញវិជ្ជមាន វីរុស កូវីដ១៩ ចំនួន ៤ករណីថ្មីទៀត។
៤ករណីថ្មីនេះគឺ ស្ថិតនៅក្នុងទីក្រុងភ្នំពេញ ជាជនជាតិខ្មែរ។ គួរបញ្ជាក់ថា ៤ករណីនេះ គឺក្នុងគ្រួសារតែមួយ ក្នុងនោះរួមមាន បុរស អាយុ ៦២ឆ្នាំ (ឪពុក) ស្ត្រីអាយុ ៦១ឆ្នាំ (ម្ដាយ) បុរសអាយុ ៣៩ឆ្នាំ និងស្ត្រីអាយុ ៣៧ឆ្នាំ (កូន)។ បច្ចុប្បន្នអ្នកទាំង៤នាក់នេះ កំពុងតែដាក់ឱ្យព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្រោម។
គួរបញ្ជាក់ថា សរុបចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅប្រទេសកម្ពុជាទាំងអស់គឺ ១០២ករណិ ក្នុងនោះ ស្រី ២៧ករណី និងប្រុស ៧៥ករណី។