បើអ្នកស្រឡាញ់នរណាម្នាក់ ហើយមានអារម្មណ៍ថាហត់ នោះវាមិនមែនជាក្ដីស្នេហាដែលពិតប្រាកដឡើយ

មិនមែនឱ្យតែស្រឡាញ់គ្នា សុទ្ធតែជារឿងដែលមានក្ដីសុខ សុភមង្គលទេ ហើយក៏មិនមែនឱ្យតែយើងស្រឡាញ់គេស្មោះអស់ពីចិត្ត គេក៏ស្រឡាញ់ អាណិតយើងវិញនោះដែរ ពេលខ្លះ ក្ដីស្រឡាញ់ដែលឱ្យទៅមនុស្សខុស ឱ្យទៅមនុស្សដែលមិនយល់ពីតម្លៃនៃក្ដីស្រឡាញ់ គឺវាក៏គ្មានន័យ គ្មានសេចក្ដីសុខឡើយ។

យ៉ាងណា ប្រសិនបើយើងស្រឡាញ់នរណាម្នាក់​ កំពុងតែសាងទំនាក់ទំនងជាមួយគ្នា ហើយមានអារម្មណ៍ថា ហត់នឿយស្ទើររាល់ថ្ងៃ គ្មានសេចក្ដីសុខ មានតែទុក្ខ នោះមានន័យថា អ្នកកំពុងតែស្រឡាញ់មនុស្សខុស កំពុងតែសាងទំនាក់ទំនងក្លែងក្លាយហើយ វាមិនមែនជាក្ដីស្នេហា ការស្រឡាញ់ដែលពិតប្រាកដនោះទេ ផ្ទុយទៅវិញ វាជាការទ្រាំស្រឡាញ់ ដែលហួសដែនកំណត់តែប៉ុណ្ណោះ។

ទំនាក់ទំនងមួយដែលមិនពិតប្រាកដ ក្ដីស្រឡាញ់មួយដែលទទួលបានតែសេចក្ដីទុក្ខ ទោះអ្នកព្យាយាមអូសបន្លាយពេល សាងទំនាក់ទំនងនោះទៅកាន់តែយូរ នោះសេចក្ដីទុក្ខ និងការឈឺចាប់វាក៏កាន់តែកើនឡើងទ្វេរដង បើមិនព្រមបញ្ចប់ទេ វាក៏សល់ត្រឹមតែការចងចាំដ៏អាក្រក់ៗរវាងគ្នាតែប៉ុណ្ណោះ សុខចិត្តបញ្ចប់ ដើម្បីឈឺចាប់មួយគ្រា វាប្រសើរជាងទ្រាំនៅបន្ត ដែលមានតែការឈឺចាប់មិនចេះចប់៕


C02e692f6d6d97cce160e4364dd57b29

Ceaa13ea3077b2adc169bbe10630b67b

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ