សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ប្រកាសឱ្យបិទកាស៊ីណូទូទាំងប្រទេសបណ្តោះអាសន្ន គិតចាប់ពីវេលាម៉ោង ២៣ ៖ ៥៩ ថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០ ដើម្បីការពារការឆ្លងរីករាលដាល Covid-19។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅវិមានរដ្ឋសភានៅព្រឹកថ្ងៃទី៣០ ខែមីនានេះ។
គួរបញ្ជាក់ថា ក្នុងកំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ការធ្វើតេស្តរកវិជ្ជមានវីរុសកូវីដ១៩នៅកម្ពុជា គឺរកឃើញអ្នកឆ្លងវីរុសនេះ ទៅលើបុគ្គលិកបម្រើការនៅក្នុងខារ៉ាអូខេ និងកាស៊ីណូមួយកន្លែងនៅឯក្រុងប៉ោយប៉ែត៕