មិនមែនខ្ញុំចង់កាចទេ តែមិនចូលចិត្តឱ្យអ្នកណាមកត្រួត ក៏មិនអាចឱ្យអ្នកណា មកធ្វើបាបខ្ញុំបានដែរ

គេថាមនុស្ស កាចពេក នាំឱ្យគេស្អប់ តែបើយើងស្លូតពេក ប្រាកដជាត្រូវគេជាន់ គេធ្វើបាប ខ្ញុំសុខចិត្តធ្វើមនុស្សកាច អាក្រក់ តែមិនអាចឱ្យអ្នកណា មកត្រួតត្រា ធ្វើបាបខ្ញុំបានទេ ព្រោះមនុស្សខ្ញុំធ្លាប់ល្អអស់ពីចិត្ត ល្អជួយគេមិនដែលគិតគុណស្រ័យ ឬចង់បានអ្វីតបស្នងមកវិញឡើយ តែខ្ញុំក៏មិនអាចស្លូត ឱ្យអ្នកណា មកធ្វើបាបខ្ញុំបានដែរ។

ទោះខ្ញុំកាចឆ្នាស់ ប៉ះមិនបាន តែក៏មិនមែនមានន័យថា ខ្ញុំនេះគ្មានហេតុផល ឆាំងៗ មិនដឹងល្អអាក្រក់ ខុសត្រូវនោះដែរ។ មនុស្សខ្ញុំស្រួលណាស់ អ្នកល្អមក ខ្ញុំក៏ល្អត្រឡប់ តែបើអ្នកអាក្រក់ ខ្ញុំក៏ស្អប់ ហើយត្រឡប់អាក្រក់ទៅវិញដូចគ្នា មិនមែនខ្ញុំចង់ទេ តែអ្នកជាអ្នកបង្រៀនខ្ញុំ។

ធ្វើជាមនុស្សសម័យនេះ ត្រូវដឹងពីចរិតមនុស្ស និងសង្គមបច្ចុប្បន្ន យើងល្អ យើងស្លូត យើងត្រង់ ប្រាកដជាត្រូវគេយកប្រៀប ខ្សែលើ ធ្វើបាបមិនខានឡើយ សុខចិត្តធ្វើមនុស្សសម្ដីអាក្រក់ពេលខ្លះ តែក៏មិនអាចឱ្យអ្នកណា មកត្រួតក្បាល បោកប្រាស់ ធ្វើបាបបានដែរ។ សំខាន់ កុំតែកាច អាក្រក់ ទៅរករឿងគេមុនទៅ វាល្អណាស់ហើយ ត្រឹមយើងកាច ដើម្បីការពារខ្លួនឯង វាជរឿងសមគួរណាស់៕

90989374_2877429719004844_2267795521731035136_o


91544850_2877429802338169_5911235155309101056_o

91593769_2877429629004853_7565394491708801024_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ