ជនអនាថាប្រមាណជា៥០០នាក់ នៅ Las Vegas ត្រូវបានដាក់ឱ្យដេកនៅចំណតរថយន្តមួយកន្លែង បន្ទាប់ពីសមាជិកគេម្នាក់ ត្រូវបានធ្វើតេស្តឃើញ វិជ្ជមាន កូវីដ១៩

CNN ៖ បន្ទាប់ពីបុរសគ្មានផ្ទះសម្បែងម្នាក់ ដែលត្រូវបានគេធ្វើតេស្ត៍រកឃើញថាមានវិជ្ជមានវីរុស កូវីដ១៩ កាលពីសប្តាហ៍មុន ទីជម្រករបស់គាត់ត្រូវបានបិទ ដោយទុកឱ្យមនុស្សអនាថាចំនួន ៥០០ នាក់ មិនមានកន្លែងទីកន្លែងថ្មីសម្រាប់ស្នាក់នៅ។ សូម្បីតែមជ្ឈមណ្ឌលធនធានមនុស្ស ក៏គ្មានទីជម្រកសម្រាប់ទទួលហ្វូងមនុស្សអនាថាឱ្យស្នាក់នៅបានច្រើនដែរ។

ដូច្នេះទីក្រុង Las Vegas និងClark County បានសម្រេចចិត្តយកចំណតរថយន្តរបស់មជ្ឈមណ្ឌល Cashman ដើម្បីបង្កើតជាទីជម្រក សម្រាប់ជនអនាថាគ្មានផ្ទះសម្បែងទាំងនោះស្នាក់នៅ​ជាបណ្តោះអាសន្នសិន។

ហើយកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ការរៀបចំកន្លែងស្នាក់សម្រាប់ពួកគេនៅបណ្តោះអាសន្ននោះ បានដំណើរការយ៉ាងរលូន។ យោងតាមកាសែត Las Vegas Review-Journal បានឱ្យដឹងថា " អ្នកស្ម័គ្រចិត្តប្រហែល ៥០ នាក់បានដាក់កម្រាលព្រំចំនួន ២៤,០០០ ហ្វីតការ៉េ ដើម្បីធ្វើជាកន្ទេលដេក "។


ក្នុងនោះដែរក៏មាននិស្សិតពេទ្យចំនួន ១២ នាក់ មកពីសាកលវិទ្យាល័យ Touro University Nevada បានជួយពិនិត្អាការៈ ហើយវាស់សីតុណ្ហភាពរបស់ពួកគេ៕

200330154257 01 Coronavirus Las Vegas Homeless 0329 Exlarge 169

200330182853 01 Coronavirus Las Vegas Homeless Cashman Center Trnd Exlarge 169

ប្រភព ៖ CNN