ប្រសើរណាស់! ចាប់ពីថ្ងៃទៅ០១ មេសានេះទៅ តម្លៃប្រេងឥន្ទៈនៅកម្ពុជានៅត្រឹមជាង ២.០០០រៀលប៉ុណ្ណោះ

ក្រសួងពាណិជ្ជកម្ម ៖ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីអំពីតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីទាំងអស់នៅទូទាំងប្រទេសកម្ពុជា។

ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ទនៈនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនៅកម្ពុជាចំនួន ៤សេនដុល្លា/លីត្រ។

ផ្អែកតាមតម្លៃជាមធ្យមប្រេងឥន្ទនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ទនៈចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២០ នឹងត្រូវលក់ ២.៥៣៤រៀល/លីត្រ សម្រាប់សាំងធម្មតាEA92 និង ២.៦១៣រៀល/លីត្រ សម្រាប់ម៉ាស៊ូត។

ដូច្នេះតម្លៃលក់រាយប្រេងឥន្ទនៈសម្រប់អនុវត្ត ចាបពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ នឹងចុះសល់ត្រឹម ២.៣៥០រៀល/លីត្រ សម្រាប់សាំងធម្មតាEA92 និង ២.៤៥០រៀល/លីត្រ សម្រាប់ម៉ាស៊ូត។


ខាងក្រោម ជាតារាងតម្លៃលក់រាយប្រេងឥន្ទនៈនៅលើទីផ្សារកម្ពុជា ៖

91368158_3172350632777793_8285801614103543808_o

91702012_3172350602777796_3474392254838210560_o