ព្រះបដិមាសីសៈចំនួន២ ត្រូវបានលើកចេញពីប្រឡាយទឹកនៅខ្លោងទ្វារខ្មោច

អាជ្ញាធរជាតិអប្សរា ៖ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ក្រុមការងារចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ និងនគរបាលបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានរកឃើញព្រះបដិមាសីសៈចំនួន២ នៅក្នុងប្រឡាយទឹកនៅខាងកើតខ្លោងទ្វារខ្មោច ក្នុងនោះមានទេវតាចំនួន១ និងអសុរា(យក្ស)ចំនួន១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោច។

លោក ឈូក សុម៉ាឡា មន្ត្រីជំនាញចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ឱ្យដឹងថា លក្ខណៈនៃព្រះបដិមាសីសៈទេវតាដែលបានប្រទះឃើញមាន៤បំណែក គឺព្រះសីសៈទាំងមូលដាច់ត្រឹមមាត់ ហើយខូចខាតផ្នួងសក់ បំណែកច្រមុះរបេះពីខ្ទង់ និងបំណែកទងត្រចៀកឆ្វេងស្តាំ។ ចំណែកអសុរាវិញមានតែផ្នែកខាងក្រោយជាមួយក្បាច់លម្អសក់ និងពុំមានព្រះភក្ត្រទេ។

ការប្រទះឃើញព្រះបដិមាសីសៈទាំង២នៅក្នុងប្រឡាយទឹក មិនមែនជារឿងចៃដន្យនោះទេ បើតាមការបញ្ជាក់របស់លោក សុម៉ាឡា ព្រោះវាបណ្តាលមកពីរចនាសម្ពន្ធទូទៅនៃសំណង់ចម្លាក់ទាញព្រ័ត្រនោះបានខូចខាតដោយសារអាយុកាលនៃសំណង់ កត្តាធម្មជាតិ និងសង្គ្រាម ទើបធ្វើឱ្យចម្លាក់ទាំងនោះធ្លាក់ចូលក្នុងទឹក ខ្លះកប់ក្នុងដី ខ្លះនៅលើដីជាច្រើនទៀត។

ក្រោយធ្វើការប្រគល់ទទួលហើយ ព្រះបដិមាសីសៈទាំង២នេះ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ ហើយនឹងធ្វើការជួសជុល មុននឹងប្រគល់ទៅរក្សាទុកនៅសារមន្ទីរ៕

91226195_1444295559110701_3394836554139566080_o

91318057_1444295862444004_5356450493063233536_o

91347990_1444295649110692_2571683493218091008_o

91351109_1444295895777334_5065471359316918272_o

91403234_1444295802444010_8950078564821106688_o

91406985_1444295709110686_1184588152451366912_o


91412470_1444295739110683_4415830514682822656_o

91525237_1444295682444022_4454736407214161920_o

91625053_1444295519110705_1715651139090776064_o

91628811_1444295622444028_19418762620960768_o

91845266_1444295509110706_9111596002602647552_o

91967427_1444295579110699_2665342788480008192_o

92129726_1444295779110679_3050533644771786752_o

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន

រូបភាព៖ លោក យី សុថា/ លោកស្រី អ៊ីសារ៉ ហ៊ីណី