ប្រទេសកម្ពុជាកំពុងតែប្រឈមមុខ និងប្រយុទ្ធប្រឆាំងជាមួយនឹងការរីករាលដាលនៃវីរុសកូវីដ១៩ ក្នុងនោះដែរ ក៏មានថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា សម្ដេចតេជោ ហ៊ុនសែន បានបរិច្ចាកប្រាក់ខែរបស់សម្ដេច សម្រាប់ទ្រទ្រង់ក្នុងការចាយវាយរបស់រដ្ឋដែរ។
ក្នុងនោះដែរ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានបរិច្ចាគប្រាក់បៀវត្ស របស់ឯកឧត្តមចំនួន ៧ ខែ ដោយគិតចាប់ពីខែ មេសា ដល់ខែ តុលា ឆ្នាំ ២០២០ ជូនដល់ គណៈកម្មការជាតិដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគកូវីដ ១៩ ។
នេះសបញ្ចាក់ពីទឹកចិត្ត និងសេចក្ដីយកចិត្តទុកដាក់ចំពោះប្រទេសជាតិ ក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំខាន់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់៕