បុរសអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ ត្រូវចោរចិនប្លន់ ចាក់នឹងកាំបិតស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត

ខេត្តកំពង់ស្ពឺ ៖ បុរសអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ ត្រូវចោរចាក់នឹងកាំបិតស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត ប្លន់យករថយន្ត និងកាំភ្លេីងមួយដេីមទៅបាត់។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចស្ពានអាកាសផ្សារកំពង់ស្ពឺ។ ជនរងគ្រោះឈ្មោះម៉ឺន ជ័ អាយុ៥០ឆ្នាំ មុខរបរជាមន្រ្តីសមត្ថកិច្ច និងឆ្លៀតរត់តាក់ស៊ី។ មុនពេលកើតហេតុ ជនរងគ្រោះជាសមត្ថកិច្ចម្នាក់បានហៅភ្ញៀវជាជនជាតិចិន២នាក់ ឡើងជិះរថយន្តរបស់ខ្លួនជិះពីមហោស្រពខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ ក្នុងតំលៃម្នាក់១០ដុល្លារ លុះមកដល់ចំណុចស្ពានអាកាសផ្សារកំពង់ស្ពឺ ក្នុងក្រុងច្បារមន វេលាយប់រំលងអធ្រាត្រ ស្ងាត់ជនជាតិចិនទាំង២នាក់នោះ បានធ្វើសកម្មភាពចាក់ជនរងគ្រោះនឹងកាំបិតបណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត រួចប្លន់យករថយន្ត រួមទាំងសម្ភារៈ ដូចជា កាបូបលុយ ទូរស័ព្ទ និងកាំភ្លើងខ្លីមួយដើម បើកគេចខ្លួនទៅជាមួយ បាត់ស្រមោល ។

ក្រោយពេលកើតហេតុ មន្ត្រីនគរបាលជំនាញចុះធ្វើកោសល្យវិច័យ រួចប្រគល់សាកសពជូនក្រុមគ្រួសារឲ្យយកទៅធ្វើបុណ្យតាមប្រពៃណី និងធ្វើការស្រាវជ្រាវតាមចាប់ក្រុមចោរប្លន់យកមកផ្តន្ទាទោសតាមច្បាប់៕

1E294FFF 258F 473D 807D 741114952F6F

7E1C6362 3FF0 4FD7 8131 10D6A0441671


53DD14BB 7BA0 48B1 BC8F 29C21DCE0569

91854363_236946211011460_4179962601687482368_n

91860466_236946227678125_6968143842834907136_n

92457536_236936224345792_5193531203726082048_n