ប្រសើរណាស់! ថ្ងៃនេះមិនមានអ្នកឆ្លងបន្ថែមទេ ចំណែកអ្នកជាសះស្បើយ មានដល់ទៅ១៥នាក់

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលនៃការធ្វើតេស្តរកវីរុសកូវីដ១៩សម្រាប់ថ្ងៃទី ០៤ មីនា ២០២០នេះ ជាលទ្ធផល គឺមិនមានករណីឆ្លងបន្ថែមទៀតឡើយ។ ចំណែកឯចំនួនអ្នកដែលបានព្យាបាលជាសះស្បើយនៅក្នុងថ្ងៃនេះដែរ គឺមានដល់ទៅ១៥នាក់ឯណោះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសកម្ពុជាយើង មានចំនួនអ្នកឆ្លងសរុបទាំងអស់គឺ ១១៤នាក់ ក្នុងនោះមានស្ត្រីចំនួន៣២នាក់ និងបុរសចំនួន ៨២នាក់។ ចំណែកអ្នកជាសះស្បើយសរុបទាំងអស់មានចំនួន ៤៩នាក់។

យ៉ាងណាមិញ ដ្បិតថាប្រទេសយើងមិនមានករណីរឆ្លងជាសហគមន៍ ឬមិនមានករណីស្លាប់ក៏ពិតមែន តែជាក់ស្ដែង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តការអនាម័យ និងការពារទាំងអស់គ្នា ដើម្បីជួយឱ្យប្រទេសយើងអាចទប់ស្កាត់នូវជំងឺនេះ កុំឱ្យមានករណីធ្ងន់ធ្ងរដូចនៅតាមប្រទេសនានា៕

91783303_2910938792278541_7830610719396593664_n


 

92150211_2910938795611874_7522726319495315456_n