រដ្ឋាភិបាលជប៉ុន គ្រោងនឹងដាក់អាណាខេត្តចំនួន៧ នៅក្នុងភាពអាសន្ន ដោយសារតែការរីករាលដលនៃវីរុសកូវីដ១៩

រដ្ឋាភិបាលជប៉ុនគ្រោងនឹងប្រកាសអំពីភាពអាសន្នដោយសារតែការផ្ទុះឡើងនៃវីរុសកូវវីដ១៩ សម្រាប់ទីក្រុងតូក្យូ និងអាណាខេត្តចំនួន ៦ ផ្សេងទៀតនៅឭថ្ងៃអង្គារនេះ។

រដ្ឋាភិបាលនឹង បញ្ចេញមតិយោបល់ដល់ក្រុមប្រឹក្សាមួយ មុនពេលចេញសេចក្តីប្រកាស ដែលនឹងផ្អែកលើច្បាប់ដែលបានអនុម័តនាពេលថ្មីៗនេះ។

សេចក្តីប្រកាសនេះ នឹងគ្របដណ្តប់លើអាណាខេត្តដូចជា Tokyo, Kanagawa, Saitama, Chiba, Osaka, Hyogo និង Fukuoka។

Shinzo Abe Japan Pm

សេចក្តីប្រកាសនឹងផ្តល់សិទ្ធិអំណាចដល់អភិបាលនៃអាណាខេត្តទាំងនេះ ដើម្បីស្នើសុំឱ្យអ្នកស្រុកចៀសវាងពីការដើរចេញដែលមិនចាំបាច់។ លោកអភិបាលខេត្តក៏នឹងអាចស្នើសុំឱ្យប្រជាជនចូលរួមសហការជាមួយវិធានការណ៍នានា ដើម្បីការពារការរីករាលដាលនៃវីរុសនេះបន្ថែមទៀត។

អភិបាលខេត្តអាចស្នើសុំ ឬបញ្ជាឱ្យបិទសាលារៀន និងការរឹតត្បិតលើប្រតិបត្តិការហាងទំនិញ រោងកុន និងកន្លែងផ្សេងទៀតដែលមានមនុស្សជាច្រើនប្រមូលផ្តុំ។


ពួកគេក៏នឹងត្រូវបានផ្តល់សិទ្ធិអំណាចឱ្យប្រើប្រាស់ដី និងអាគារដោយគ្មានការយល់ព្រមពីម្ចាស់របស់ពួកគេដើម្បីសាងសង់កន្លែងព្យាបាលបណ្តោះអាសន្នផងដែរ។

ក្នុងករណីមានភាពអាសន្ន អភិបាលអាចបញ្ជាឱ្យក្រុមហ៊ុនដឹកជញ្ចូនដឹកជញ្ជូនផ្គត់ផ្គង់គ្រឿងបរិក្ខារពេទ្យ។ ពួកគេក៏អាចផ្គត់ផ្គង់នូវគ្រឿងបរិក្ខារពេទ្យដែលចាំបាច់ថែមទៀតផង។

2019_jpsb_jezael Melgoza 748008 Unsplash

Photo_l

ប្រភព ៖ nhk.or.jp