រកឃើញវិជ្ជមានកូវីដ១៩ – ២ករណីថ្មីបន្ថែមទៀតទៅលើប្ដីប្រពន្ធមួយគូ និងអ្នកជាសះស្បើយ៥នាក់បន្ថែម

ក្រសួងសុខាភិបាលកម្ពុជា ចេញសេចក្ដប្រកាសអំពីលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមានកូវីដ១៩ នៅប្រទេសកម្ពុជា សម្រាប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ជាលទ្ធផលគឺ រកឃើញករណីថ្មី ចំនួន២ករណីបន្ថែមទៀត ជាជនជាតិខ្មែរ ហើយក៏ជាប្ដីប្រពន្ធនឹងគ្នាដែរ។

ក្នុងនោះ បុរសជាប្ដីអាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ និងស្ត្រីជាប្រពន្ធ អាយុ ៤៥ឆ្នាំ ជាជនជាតិខ្មែរ បច្ចុប្បន្នកំពុងតែដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាព ចាក់អង្រែក្រោម។

ចំណែកឯអ្នកដែលបានព្យាបាលជាសះស្បើយនៅថ្ងៃនេះដែរគឺមានចំនួន ៥នាក់បន្ថែមទៀត។ សរុបចំនួនអ្នកដែលបានព្យាបាលជាសះស្បើយទាំងអស់គឺមាន៦៣នាក់ហើយ។ រីឯចំនួនអ្នកដែលឆ្លងវីរុសកូវីដ១៩​នៅកម្ពុជាទាំងអស់គឺមានចំនួន១១៧នាក់។

92341519_2919615781410842_598342678668640256_n

92141110_2919615811410839_2738825199263678464_n


92315038_2919615914744162_8080864277457534976_n

92482434_2919615844744169_4161208511025381376_n

92634856_2919615944744159_6863593043086278656_n

92634858_2919615878077499_5225137790747934720_n