រឿងសាមញ្ញ ២០ ​យ៉ាង​របស់​កាំភ្លើងដ៏ល្បីរុស្សី AK-47​ ដែលអ្នកមិនដែលនឹកស្មានដល់!

AK-47 ត្រូវបាន​គេ​ចាត់​ទុក​ថា​ជា​កាំភ្លើងវែងបែបប្រយុទ្ធ(Assault Rifle )​ដែលមានឥទ្ធិពលបំផុត​ក្នុង​ពិភពលោក​រាប់​តាំងពី​តំបន់​កើត​សង្គ្រាម តំបន់​មាន​ជម្លោះប្រដាប់​អាវុធ រហូត​ដល់​ទៅ​ក្រុមបងតូចបងធំក្នុង​ពិភពលោក។​ ខាង​ក្រោម​ជា​នេះគឺ​ជាចំណុច២០យ៉ាងអំពី​កាំភ្លើង AK-47។

AK-47 តំណាង​ឲ្យ​អ្វី?

Meridian Ordnance Green 1

១-ពាក្យ AK សំដៅលើ “Automatic Kalashnikov” គឺ​ជា​ឈ្មោះ​អ្នក​បង្កើតនិង​រក​ឃើញ​ដំបូង​គេ។ លេខ​៤៧តំណាងឲ្យ​ឆ្នាំ​ដែល​គេ​ផលិត​កាំភ្លើង​នេះ​លើក​ដំបូង។

២-ក្នុង​ពិភពលោកយើង​នេះ​មាន​កាំភ្លើងប្រភេទ AK-47 ចាប់​ពី​៧៥លានដើម​ទៅ​១០០លានដើម​និង​មាន​ស្ទើ​តែ​គ្រប់​ទី​កន្លែងក្នុង​ពិភពលោក។

៣-ក្នុងមួយឆ្នាំៗមាន​មនុស្ស២៥ម៉ឺននាក់​បាន​ស្លាប់ដោយ​សារឥទ្ធិពល AK-47។

Weapons Gun Tools Guns Spor

៤-ផ្នែកខ្លះ​នៃ​ពិភពលោក​!​កាំភ្លើង​ AK-47មួយដើម​តម្លៃប្រហាក់ប្រហែល១០ដុល្លារប៉ុណ្ណោះ កន្លែងភាគ​ច្រើន​!​កាំភ្លើងមួយដើម​តម្លៃ​១០០ដុល្លារ​ដល់​៣០០ដុល្លារ​អាស្រ័យ​លើកម្រិតអរិភាព​នៃ​តំបន់​នោះ។ ជា​ទូទៅ! កន្លែង​ណាត្រូវ​ការកាំភ្លើងប្រភេទ​នេះ​ច្រើន​តម្លៃ​ក៏​ឡើង​ទៅ​តាម​នោះ​ដែរ។

៥-កាលពីឆ្នាំ២០០៧​កាំភ្លើង AK-47 ដែល​ផលិត​នៅប្រទេស​រ៉ូម៉ានី​អាច​រក​ទិញ​បាន​ក្នុង​តម្លៃ៣៥០​ដុល្លារ​ក្នុងមួយដើម​ខណៈ​ដែល​កន្លែង​ដទៃ​ទៀត​អាច​ឡើង​ដល់១៣៩៥ដុល្លារ​ដែល​វា​សឹង​តែ​ស្មើកុំព្យូទ័រយួរដៃទំនើបចុង​ក្រោយ​គេ​មួយ​ទៅ​ហើយ។ អញ្ចឹង​ក៏ដោយ!​មាន​តែ​កាំភ្លើង​ពាក់កណ្ដាលស្វ័យប្រវត្តិប៉ុណ្ណោះ​ដែល​អាច​រក​ទិញ​ស្រប​ច្បាប់​នៅ​អាមេរិក។

៦-ខណៈ​ដែលប្រទេស​ជាង​២០​ប្រើប្រាស់កាំភ្លើង AK-47 ចិ្ន​បានន​ក្លាយ​ជា​ប្រទេស​ផលិតកាំភ្លើងម៉ាក់នេះច្រើន​ជាង​គេ​។​ថ្វី​បើ​រុស្សី​ជា​ម្ចាស់ ជា​ឈ្មោះប្រទេស​ដែល​ផលិត​មុន​គេ តែ​ពួក​គេ​លែងផលិត​ច្រើន​ហើយ តែ​រុស្សីបាន​ក្លាយ​ជា​ប្រទេស​ស្ដុក​ទុក​អាវុធម៉ាក​នេះ​ច្រើន​ជាង​គេ​ទៅ​វិញ។

Ri

៧-​AK-47 ត្រូវ​បាន​ផលិត កែប្រែ និងបែងចែកឈ្មោះច្រើន​ប្រភេទ​ ប៉ុន្តែ​វា​នៅ​តែ​ឈ្មោះឡ AK-47ដដែល។ អ្វី​ដែល​ដូច​គ្នា​គឺ​កាំភ្លើងនេះ​មាន​បង់​គ្រាប់​រៀង​កោងបត់់ដូច​ផ្លែកចេក​ដូចៗគ្នា​ទាំងអស់។

៨-មាន​ប្រទេស​មួយចំនួន​ចង់​ទទួល​បាន​ប្រាក់​ចំណេញពី​ការ​ផលិត​កាំភ្លើង AK-47នេះ​លក់។ កាលពីឆ្នាំ២០០៦ ​ប្រធានាធិបតីប្រទេស​វេណេស៊ុយអេឡាលោក Hugo Chavez បាន​នាំ​ចូលកាំភ្លើងនេះ​១០ម៉ឺនដើម​ហើយ​ក្នុងឆ្នាំ២០១២ លោក Chavez​ប្រកាស​ថា​បាន​ចាប់​ផ្ដើមបង្កើតរោងចក្រមផលិត​កាំភ្លើង AK-47 នៅ​ភាគ​ខាង​លិចប្រទេស​របស់​គាត់។

៩-សួរថាតើ AK-47បាន​ជ្រាតចូល​ទៅ​ក្នុង​តំបន់ដែលមាន​ជម្លោះនិង​គ្រោះ​ថ្នាក់​បំផុត​តាម​របៀបណា? បេសកកម្មសម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់សហរដ្ឋអាមេរិក(CIA)បាន​បង្ហាញថា​កាំភ្លើង AK-47 ជ្រាត​ចូល​ក្នុង​ទឹក​ដីអាហ្វហ្គានីស្ថាន​តាម​រយៈ​ការ​ឈ្លានពាន​របស់​សហភាពសូវៀត​កាល​ពីអំឡុង​ទសវត្សឆ្នាំ១៩៧០។ ទាហាននិង​ក្រុមកងជីវពលមួយចំនួន​បាន​ទទួល​ជំនួយជា​អាវុធ AK-47លោក​ខាង​លិច​ទៅ​ប្រយុទ្ធជាមួយកងទ័ពរុស្សី​ដែលកាន់ក្នុង​ដៃស្រាប់។

D0b0d0b2d182d0bed0bcd0b0d182_d0bad0b0d0bbd0b0d188d0bdd0b8d0bad0bed0b2_d0b0d0ba 47 1280x720

១០-តើទំនាស់អ្វីដែលនាំឱ្យ AK-47 ត្រូវបានគេចាប់អារម្មណ៍ដល់លោកខាងលិច? មនុស្ស​នៅ​លោក​ខាង​លិច ដំបូង​ឡើយបាន​ឃើញរូបរាង KA-47​នៅ​ឆ្នាំ១៩៥៦​ពេល​ដែល​ទាហាន​សូវៀត​បាន​យក​ទៅ​បង្គ្រាបបដិវត្តិមួយ​ក្នុង​ប្រទេស​ហុង​គ្រី​ដេល​ពេល​នោះ​បាន​ធ្វើ​ឲ្យ​ប្រជាជនស៊ីល​ស្លាប់​រាប់រយ​នាក់។


១១-កាំភ្លើងមួយុ​នេះ​គេ​មិន​កំណត់​ការប្រើប្រាស់​សម្រាប់តែទាហាន​ឬ​ក៏​ជន​ស៊ីវិល​នោះ​ទេ។ នរណាក៏អាច​ប្រើ​បាន​ដែរ។ កាល​ពី​ថ្ងៃ​ទី០៥​ខែ​ធ្នូឆ្នាំ៣២០០៧​ ក្មេង​ជំទង​វ័យ​១៩ឆ្នាំម្នាក់បានបាញ់រះក្នុង​ផ្សារទំនើប​ Nebraska ក្នុង​ប្រទេស​អាមេរិក​ដោយ​សម្លាប់​មនុស្ស​៨​នាក់ និង​របួស​៣​នាក់ មុន​ពេល​តម្រង់កាណុងបាញ់​ខ្លួន​ឯង។

Kalashnikov 6

១២-ជនល្បីក្នុង​ពិភពលោកណាខ្លះ​ធ្លាប់​ប្រើប្រាស់ AK-47? ក្នុងន​វីដេអូឃ្លីបមួយចំនួន​ មេភេរវករ អាល់កៃដា លោក Osama bin Laden​តែ​ងតែង​បង្ហាញ​ពី​ការ​បាញ់​កាំភ្លើង​ AK ហើយ​លោកសាដាម ហ៊ូសេន​ពេល​ចាប់​ខ្លួន​លោក​បាន​ក៏​ស្ពាយ​កាំភ្លើង AK-47 នេះ​ចំនួន​២​ដើម​ផង​ដែរ។

១៣-តើឧទាហរណ៍អ្វីដែលបង្ហាញពីឥទ្ធិពលរបស់កាំភ្លើងទៅលើនយោបាយអាហ្វ្រិក? AK-47 មាន​ឥទ្ធិពលដំបូង​បំផុត​ក្នុង​នយោបាយនៃ​ទ្វីបអាហ្វ្រិកកាលពី​ឆ្នាំ​១៩៨៩។​ លោក​Charles Taylor(សកម្មជននយោបាយ)​បាន​ចូល​ឈ្លានពាន​ទីក្រុង Monrovia ​រដ្ឋធានី​នៃ​ប្រទេសឡេបេរីយ៉ា​ដោយ​មាន​ទាហាន​ជាង​១០០នាក់​ប្រដាប់​ដោយ​កាំភ្លើង AK-47. គាត់បានរៀបចំធ្វើរដ្ឋប្រហារដោយជោគជ័យនិងបានកាន់កាប់ប្រទេសអស់រយៈពេល ៦ ឆ្នាំដោយបំពាក់អាវុធដល់មនុស្សពេញវ័យនិងកុមារដោយកាំភ្លើង AK-47 ។

១៤-តើ​ប្រទេសណាខ្លះ​យក AK-47 ធ្វើ​ជា​អាវុធសម្រាប់កងទ័ព​ឈរជើងជាផ្លូវ​ការ​របស់​ខ្លួន?​មាន​កងទ័ពរបស់​ប្រទេស​ជាង​៥០​កំពុង​ជ្រើសរើស​យក AK-47 ជា​អាវុធផ្លូវការរបស់ខ្លួន។ ចិន អេហ្ស៊ីប គុយបា សៀរ៉ាឡេអូន​ សូម៉ាលី ស៊ូដង់ ស៊ីរី អ៊ីរ៉ង់ និងអ៊ីរ៉ាក់...។

១៥-ទាហានអាមេរិកមួយចំនួនបានបង្ហាញពីការពេញចិត្តនឹងប្រើចំពោះកាំភ្លើង AK-47 ជាពិសេសនៅក្នុងប្រទេសអ៊ីរ៉ាក់ ឬអាហ្វហ្គានីស្ថានដែលសម្បូរធូលី និងខ្សាច់​ខណៈ​ដែលទាហានអាមេរិក M-16 របស់ពួកគេត្រូវ​ស្ទះ​បាញ់​មិនចេញ​​ហើយដោយ​ឡែក AK-47 អាច​បាញ់​បានយ៉ាង​ស្រួល។

១៦-កងទ័ពអ៊ីរ៉ាក់ថ្មីដែលបង្កើតឡើងក្រោយឆ្នាំ ២០០៧ ដំបូងឡើយត្រូវបានបំពាក់ដោយកាំភ្លើង AK-47 ដែលសហរដ្ឋអាមេរិកត្រូវទិញពីប្រទេសហ្សកដានី។ ទោះយ៉ាងណា! ក្រោយមក រដ្ឋាភិបាលអាមេរិកបានចាប់ផ្តើមចេញនូវប្រភេទ M-16 ឲ្យ​ពួក​គេកាន់​វិញ ដោយសារតែភាគច្រើននៃកាំភ្លើង AK-47 កំពុងនៅក្នុងកណ្តាប់ដៃរបស់ក្រុមបះបោរ។

Ri

១៧-តើ AK-47 ចូលមកដល់ដីអ៊ីរ៉ាក់ក្នុង​សង្គ្រាម​ជាមួយអាមេរិកមកពីប្រភពណា? នៅឆ្នាំ ២០០៤ និង ២០០៥ កាំភ្លើង AK-47 ចំនួន ៥០.០០០ ដើមនិងអាវុធស្រដៀងគ្នាត្រូវបានយកចេញពីប្រទេសបូស្នៀនិងស៊ែប៊ី ដើម្បីយកទៅប្រើប្រាស់នៅអ៊ីរ៉ាក់ដោយអ្នកម៉ៅការឯកជនដែលធ្វើការឱ្យមន្ទីរបញ្ចកោណ ដោយមានការយល់ព្រមពីកម្លាំងសន្តិសុខណាតូនិង​កម្លាំងសហគមន៍អឺរ៉ុបនៅបូស្នៀ។

១៨-អំឡុងអាមេរិកលុកលុយអីរ៉ាក់​ហើយ​អំឡុងសង្គ្រាម​ក្នុងឆ្នាំ២០០៤-២០០៥​ មន្ទីរបញ្ចកោណ​បានបាត់បង់នូវកាំភ្លើងវែង AK-47 ចំនួន ១១០,០០០ ដើមនិងកាំភ្លើងខ្លី ៨០,០០០ ដើមដែលបានប្រគល់ទៅឱ្យកម្លាំងសន្តិសុខអ៊ីរ៉ាក់។

Mozambique Flag

១៩-តើអ្នកបង្កើតកាំភ្លើង AK-47 ធ្លាប់​ទទួល​បាន​ចំណូលពី​ការបង្កើត​របស់​ខ្លួនដែរឬ​ទេ? លោក Mikhail Kalashnikov ទទួលបានតែប្រាក់ខែរបស់សហភាពសូវៀតសម្រាប់ការបង្កើត AK-47 ប៉ុណ្ណោះ ប៉ុន្តែគាត់សង្ឃឹមថានឹងទទួលបានប្រាក់ពីម៉ាក Kalashnikov vodka ដែលត្រូវបានទទួលស្គាល់ជាសកលសម្រាប់ការដែលគាត់បានផ្តល់សិទ្ធិឱ្យឈ្មោះរបស់គាត់ដល់ក្រុមហ៊ុនផលិតស្រាវ៉ូដកាពីក្រុមហ៊ុនផ្សេងគ្នា។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃជីវិតរបស់គាត់ Kalashnikov រកលុយបានច្រើនបំផុតក្នុងការបង្ហាញមុខនៅពិធីបង្ហាញអាវុធ។

T1larg.kalashnikov.gi

២០-កាំភ្លើង AK-47 របស់រុស្ស៊ីគឺជាផ្នែកមួយនៃទង់ជាតិទាំងម៉ូហ្សំប៊ិក ដែលជាប្រទេសនៅអាហ្វ្រិកខាងត្បូង និងក្រុម Hezbollah  ដែលជាគណបក្សនយោបាយនិងក្រុមអ្នកកាន់សាសនាឥស្លាមស៊ីអា​និង​ក្រុម​ទាហាននៅប្រទេសលីបង់៕

រក្សាសិទ្ធ៖ ក្នុងស្រុក