សំណួរក្នុងវគ្គសម្ភាសន៍របស់អាហារូបករណ៍ធំៗនឹងត្រូវបកស្រាយក្នុងសៀវភៅ “អាហារូបករណ៍វគ្គ២”

ការជាប់អាហារូបករណ៍ជាក្ដីស្រម៉ៃរបស់សិស្សានុសិស្សជាច្រើនរូប ប៉ុន្ដែមិនមែនគ្រប់គ្នាអាចទទួលជោគជ័យនោះទេ។ ក្នុងមួយឆ្នាំៗអាហារូបករណ៍ប្រមាណ១០០០កន្លែង បានផ្ដល់មកសិស្សនិស្សិតកម្ពុជាដោយផ្ទាល់ និងរាប់ពាន់កន្លែងទៀតដែលបើកទូលាយសម្រាប់បេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពីជុំវិញពិភពលោក។

និស្សិតកម្ពុជាមិនទាន់បានបំពេញកន្លែងអាហារូបករណ៍ទាំងអស់នោះនៅឡើយដោយសារកង្វះខាតមួយចំនួនដូចជា ខ្វះប្រភពព័ត៌មាន គុណភាពសំណេរមិនទាក់ទាញ ការសម្ភាសន៍រអាក់រអួល លក្ខណៈសម្បតិ្ដទូទៅមិនគ្រប់គ្រាន់ និងមិនមានការណែនាំគ្រប់ជ្រុងជ្រោយពីអ្នកដែលធ្លាប់មានបទពិសោធន៍ក្នុងអាហារូបករណ៍។

ដោយមើលឃើញពីភាពខ្វះចន្លោះខាងលើ អ្នកនិពន្ធដែលមានបទពិសោធន៍ជាក់ស្ដែងក្នុងការទទួលបានអាហារូបករណ៍ ហើយដែលធ្លាប់រៀបចំសន្និសីទអាហារូបករណ៍ជាមួយបណ្តាស្ថានទូតផ្សេងៗជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០១២ រួមជាមួយបទពិសោធន៍និស្សិតអាហារូបករណ៍២០រូប បានសម្រិតសម្រាំងសៀវភៅ “វិធីសាស្ដ្រទទួលបានអាហារូបករណ៍ វគ្គ២”សម្រាប់បេក្ខជនដែលមានបំណងចង់ដាក់អាហារូបករណ៍ទៅក្រៅប្រទេសឲ្យមានប្រសិទ្ធភាព។

សៀវភៅវគ្គ២នេះ ក៏ជាការលទ្ធផលនៃការប្រមូលផ្តុំព័ត៌មានពីស្ថានទូតផ្តល់អាហារូបករណ៍ទាំង៦ ដែលតែងចូលរួមធ្វើបទបង្ហាញក្នុងសន្និសីទអាហារូបករណ៍រៀបចំដោយក្រុមហ៊ុនអនុស្សា។ ចំណុចពិសេសដែលអ្នកអាចរៀនពីសៀវភៅអាហារូបករណ៍វគ្គ២នេះ ៖

• ស្គាល់អាហារូបករណ៍ល្បីៗជាង ៥០ប្រភេទ ដែលផ្ដល់ឲ្យជារៀងរាល់ឆ្នាំ

• ស្គាល់ប្រភពព័ត៌មាន និងអាចស្វែងរកអាហារូបករណ៍ដោយខ្លួនឯង

• ស្គាល់លក្ខខណ្ឌទូទៅ និងលក្ខណៈសម្បត្តិដែលគណៈកម្មការជ្រើសរើសត្រូវការក្នុងការចំរាញ់យកអ្នកជាប់

• រៀនពីសំណេរអាហារូបករណ៍ជាង៤០របស់និស្សិតដែលជោគជ័យរួច (personal statement, motivation letter, study objective, research proposal, technical scholarship essays) ទៅកាន់អាហារូបករណ៍ដូចជា Chevening, Fulbright, Australia Awards, Endeavour Award, Erasmus, MEXT, New Zealand, Chinese Gov’t Scholarship, Korean Gov’t Scholarship, Joint World Bank-Japan Scholarship

• ស្គាល់សំណួរសម្ភាសន៍នៅក្នុងអាហារូបករណ៍ធំៗទាំង៥

• ត្រៀម៣០សំណួរ និងចម្លើយសម្រាប់វគ្គសម្ភាសន៍

• យល់ដឹងពីគន្លឹះសំខាន់ៗដើម្បីកែប្រែចំណុចខ្វះខាត បង្កើន និងបង្ហាញលក្ខណៈសម្បត្តិផ្ទាល់ខ្លួន។

គួរកត់សម្គាល់ផងដែរថាសៀវភៅ “វិធីសាស្ដ្រទទួលបានអាហារូបករណ៍” ធ្លាប់បានចេញជាលើកទី១ នៅក្នុងឆ្នាំ២០១២ ដែលមានការបោះពុម្ពផ្សាយរហូតដល់៥០០០ក្បាល និងមានការគាំទ្រពីសិស្សនិស្សិតជាច្រើន។ សៀវភៅ “វិធីសាស្ដ្រទទួលបានអាហារូបករណ៍វគ្គ២” នឹងមកដល់ក្នុងពេលឆាប់ៗនេះ! បើកទទួលការបញ្ជាទិញ(Pre-Order) ចាប់ពីថ្ងៃទី០៧ មេសា ដល់ថ្ងៃទី០៧ ឧសភា ជាមួយនឹងតម្លៃត្រឹមតែ ១១ ដុល្លារ តែប៉ុណ្ណោះ និងដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងទីក្រុងភ្នំពេញ (តម្លៃធម្មតា ១៤ ដុល្លារ និងបូកថ្លៃដឹកជញ្ជូនតាមទីតាំង)។ សៀវភៅនឹងត្រូវរៀបចំដឹកជញ្ជូនចាប់ពីថ្ងៃទី១៥ ឧសភា តទៅ។

លោកអ្នកអាចបញ្ជាទិញឥឡូវនេះតាមរយៈ ABA: 000333336 ឬទំនាក់ទំនងទូរស័ព្ទលេខ ៖ 012 230 140 / 010 911 776 ឬ​ Facebook Page ៖ Anussa Conference។


បង្កើនសមត្ថភាពរបស់អ្នកថ្ងៃនេះដើម្បីទទួលបានអាហារូបករណ៍ទៅបណ្ដាប្រទេសដូចជា អូស្ដ្រាលី ណូវែលហ្សេឡង់ សហរដ្ឋអាមេរិច ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុន ចិន កូរ៉េ ស៊ីងហ្គាពួរ និងប្រទេសក្នុងក្ដីស្រម៉ៃអ្នកជាច្រើនទៀត។

Photo_2020 04 08_10 45 32

 

Photo_2020 04 08_10 45 28

 

Photo_2020 04 08_10 45 31

 

Photo_2020 04 08_10 45 30