បទបញ្ជាអំពីការដាក់កំហិត រាល់ការធ្វើដំណើរចេញចូលនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ

ដោយសារតែពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតជិតចូលមកដល់ រាជរដ្ឋាភិបាលមានតែធ្វើការដាក់កំហិត បិទរាល់ការធ្វើដំណើរចេញចូលនៅក្នុងប្រទេសកម្ពុជាយើងជាដាច់ខាត ដើម្បីទប់ស្កាត់ កុំឱ្យមានការរីករាលដាលកាន់តែខ្លាំង នៃជំងឺកូវី១៩នេះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារ នៅក្នុងគណនីផេករបស់សម្ដេចថា " ដើម្បីសុវត្ថិភាពរបស់ជាតិនិងជីវិតរបស់ប្រជាជន ខ្ញុំពុំមានជម្រើសអ្វីឱ្យល្អជាងការចេញបទបញ្ជាបែបនេះទេ។ ប្រសិនមានច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្នប្រហែលជាច្បាប់នោះត្រូវយកមកអនុវត្តនាពេលនេះដែរ។ សូមការយោគយល់ពីសំណាក់បងប្អូនជនរួមជាតិក្នុងគ្រាដ៍លំបាកនេះ"។

យ៉ាងណាមិញ វិធានការ នៃការដាក់កំហិតរាល់ការធ្វើដំណើរទាំងអស់ នឹងចាប់ផ្ដើមចាប់ពីវេលាម៉ោង ២៤ ៖ ០០ នាទី ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ឦ៉ោង ២៤ ៖ ០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។ ការហាមឃាត់ការធ្វើដំណើរនេះ គឺសំដៅទៅលើតែ ការធ្វើដំណើរឆ្លងកាត់ ចូល-ចេញរាជធានីភ្នំពេញ និងឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ ខេត្តមួយទៅខេត្តមួយ មិនសំដៅលើការធ្វើដំណើរក្នុងក្រុងភ្នំពេញទេ។


គួរបញ្ជាក់ផងដែរថា នៅក្នុងស្ថានភាពជំងឺកំពុងតែរាតត្បាតនេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្ម ដើម្បីទប់ស្កាត់ មិនឱ្យមានជំងឺកូវីដ១៩ កើនឡើងនៅក្នុងប្រទេសនេះច្រើនដូចប្រទេសផ្សេងឡើយ។

92823628_2906858716029273_5901794327566221312_o

93131135_2906858756029269_1529804764571762688_o