យោងតាមទិន្នន័យបានបង្ហាញថា មនុស្សជាង ៣៣០.០០០ នាក់ត្រូវបានបញ្ជាក់ថា ព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩ នៅទូទាំងពិភពលោក

មកទល់នឹងពេលនេះ សរុបចំនួនអ្នកដែលបានឆ្លងជំងឺ CoVid-១៩ទាំងអស់នៅទូទាំងពិភពលោកគឺមានចំនួន ១.៤៩៦.០៥៥ ករណី ដែលក្នុងនោះមានមនុស្ស ៣៣៦.៧៨០ នាក់ ដែលបានព្យាបាលជាសះស្បើយ។ ហើយមនុស្សចំនួន ៨៨.៩៨១ នាក់ផ្សេងទៀត ត្រូវបានបញ្ជាក់ថាបានស្លាប់ដោយសារតែជំងឺនេះ។

ទោះយ៉ាងណា តួលេខពិតទំនងជាត្រូវគេប៉ាន់ស្មានថា អាចនឹងខ្ពស់ជាងនេះ ព្រោះប្រទេសខ្លះកំពុងធ្វើតេស្ត៍រកអ្នកឆ្លងជំងឺនេះបន្ថែមទៀត។

ប្រទេសដែលមានការធូរស្បើយឡើងវិញច្រើនជាងគេគឺ ប្រទេសចិន ដែលមានមនុស្សចំនួន ៧៧.៦៧៨ នាក់បានជាសះស្បើយពីវីរុស បន្ទាប់មកប្រទេសអេស្ប៉ាញ អាល្លឺម៉ង់ និងអ៊ីរ៉ង់។


27000730 8204455 Image A 78_1586435983686

27001832 0 Image A 89_1586436827181