កប៉ាល់ដឹកកុងតឺន័រមួយគ្រឿងបានបុកចូលកំពង់ផែកូរ៉េខាងត្បូង បណ្ដាលឱ្យឧបករណ៍ស្ទូច២បានបាក់រលំ ( មានវីដេអូ )

កប៉ាល់ដឹកកុងតឺន័រមួយបានបើកទៅមុខ តែកន្ទុយក្រោយហាក់យកមិនអស់ ទើបធ្វើឱ្យប៉ទៅនឹងកំពង់ផែបណ្ដាលឱ្យប៉ះឧបរកណ៍ស្ទូច២គ្រឿង និងមួយគ្រឿងនោះបានបាក់រលំទាំងស្រុង។

រូបភាពវីដេអូត្រូវបានផុសឡើងនូវសកម្មភាពកប៉ាល់កុងតឺន័រដ៏ធំមួយ បានបើកបុកឧបករណ៍ស្ទូចធំ ៗ ខណៈពេលកំពុងបើក បណ្តាលឱ្យធ្លាក់ និងបំផ្លាញកប៉ាល់មួយផ្សេងទៀត។

ឧប្បត្តិហេតុនេះបានកើតឡើងនៅ ស្ពាន Milano ដែលជាកន្លែងដែលកប៉ាល់ Panama ចូលចតនៅកំពង់ផែប៊ូសានប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី ៦ ខែមេសា។

គួរបញ្ជាក់ផងដែរថា ឧប្បត្តិហេតុនេះ បណ្ដាលឱ្យរលំឧបករណ៍ស្ទូច២គ្រឿង និងប៉ពាល់ដល់កប៉ាល់មួយផ្សេងទៀត តែមិនមានអ្នករងរបួសនោះឡើយ។

26970200 8201805 Image M 47_1586374941449


26970204 8201805 Image M 48_1586374954743

26970210 8201805 Image M 49_1586374967872

26970218 8201805 Image A 45_1586374908402

26970224 8201805 Image M 46_1586374920444

ប្រភព ៖ Daily Mail