វត្ថុសំខាន់៥យ៉ាង ដែលអ្នកគួរតែយកតាមខ្លួនឱ្យជាប់​ ដើម្បីជួយការពារការឆ្លងវីរុសកូវីដ១៩

ពិតណាស់នាពេលនេះការរីករាលដាលនៃជំងឺកូវីដ-១៩ បានកំពុងតែអុកឡុកពិភពលោក ហើយក្នុងនោះក៏មានប្រទេសកម្ពុជាយើងផង ដូច្នេះមានតែការការពារនិងការប្រុងប្រយ័ត្នឲ្យបានល្អប៉ុណ្ណោះទើបអាចប្រការការរីករាលដាលបាន។ ការធ្វើអនាម័យគឺសំខានណាស់ទាំងនៅក្នុងផ្ទះនិងពេលចេញក្រៅម្តងៗ ដូចនេះពុកម៉ែបងប្អូនមិនត្រូវមើលរំលង របស់ ៥ យ៉ាងខាងក្រោមនេះទេ ចាំបាច់ត្រូវមានវាជានិច្ច។

១. ត្រូវតែមានម៉ាស់តាមជានិច្ច

1

ហាក់បីដូចជាប្រថុយណាស់បើអ្នកពុំពាក់ម៉ាស់ឬដាក់ម៉ាស់តាមកាបូបរបស់អ្នកនាពេលចេញក្រៅ ក្នុងកាលៈទេសៈមាន​ហានិភ័យ​​ខ្ពស់​នឹង​​ការ​ឆ្លង​ជំងឺ​បែប​នេះ។ ហើយម៉ាស់ត្រូវពាក់ឲ្យបានត្រឹមត្រូវផងបានអាចការពារការឆ្លងបាន ម្យ៉ាងវិញទៀតម៉ាស់ដែលប្រើរួចត្រូវបោះចោលក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ។

២.សំឡី​សម្លាប់​មេរោគ

Biocotton

ពិតណាស់សំឡីសម្លាប់មេរោគមានមនុស្សតិចណាស់ដែលបានស្គាល់វា ប៉ុន្តែ​​យើង​អាច​រក​ទិញវាបាន​នៅ​តាម​កន្លែង​លក់​ថ្នាំ​ពេទ្យ​​។ វា​មាន​ភាព​ងាយ​ស្រួល​សម្រាប់ដាក់តាមខ្លួនសម្រាប់​សម្អាត​របស់របរ​​ប្រើ​ប្រាស់ផ្សេងៗដែលយើង​​​ប៉ះ​​ពាល់ញឹក​ញាប់​។ ដូចនេះយ៉ាងហោចណាស់ក៏ត្រូវមានវាតាមកាបូបរបស់យើងដែល។

 

៣. ទឹកសម្លាប់មេរោគ

11

ក្នុងការលាងដៃប្រសិន​​បើ​​យើងមិន​ចង់​ប្រើ​ប្រាស់​​សាប៊ូ​ឬ​ទឹក​ជេលលាង​ដៃយើង​ក៏​អាច​ជ្រើស​រើស​ការប្រើ​​ស្រ្ពៃយ៍​បាញ់ ១-២ ដង​​នៅ​លើ​បាត​ដៃ​​ហើយ​អនុវត្តតាមការណែនាំបែបអនាម័យជាការស្រេច(ត្រូវញីឲ្យសព្វ)។ ពិតណាស់យើង​​អាច​​យក​​វា​បាញ់​ទៅ​លើ​​របស់​របរ​ប្រើប្រាស់​ផ្សេងៗ​បានផង​ដែរ។ កុំភ្លេចយកតាមខ្លួនណាមានវា ក៏បង្កើនការទុកចិត្តមួយកម្រិតទៀតផងដែរ។

៤. ជេលលាងដៃឬអាកុល

21

​​​យើងអាចយកវាដាក់តាមខ្លួនហើយវាមានភាពងាយស្រួលក្នុងការប្រើ ពិតណាស់ពុំអាចខ្វះវាតាមខ្លួនបានទេ ទឹកអាកុលឬជេលលាងដៃវាអាចសម្លាប់បាក់តេរីនៅលើដៃយើងបានយ៉ាងល្អ។ មានវាតាមខ្លួននៅពេលចេញក្រៅដូចមានអ្នកការពារពីមេរោគនានា។

ទឹកលាងដៃស្ងួត សម្រាប់ការពារបាក់តេរី និងសម្លាប់មេរោគ


- ប្រើបានមុនពេល និងក្រោយញាំអាហារ

- ប្រើបន្ទាប់ពីកាន់ក្រដាសប្រាក់

- ប្រើបន្ទាប់ពីកាន់របស់សាធារណៈផ្សេងៗ

- ប្រើដើម្បីអនាម័យទូទៅ

- ងាយស្រួលប្រើ ដោយគ្រាន់តែច្របាច់ ២ ឬ ៣ ដំណក់លើបាតដៃ ហើយញីអោយសព្វ

៥. កន្សែងសើម

Screen Shot 2020 03 24 At 3.51.12 PM

ប្រើប្រាស់ម៉ាស់ជារឿងមួយផ្នែក តែកុំភ្លេចប្រើកន្សែងសើមដែលអាចសម្លាប់មេរោគទៅជួតលើរបស់របរដែលយើងជាប្រចាំផង ព្រោះមេរោគមាននៅគ្រប់ទីកន្លែង។

 

***ចំនុចគួរយល់ដឹង

២

ការដែលយើងមិនអាចគ្រប់គ្រង លើចិត្ត និងអារម្មណ៍ខ្លួនឯង វាអាចនឹងបំផ្លាញសតិការគិត និងម្ចាស់ការរបស់ខ្លួនយើង មុននឹងកើតជំងឺនេះទៅទៀត។ ដូចដែលបានឃើញស្រាប់ហើយថា មួយរយៈចុងក្រោយ ដែលកើតមានជំងឺមួយនេះ មានសន្ទុះការជ្រួលច្របល់ក៏ច្រើន អ្នកខ្លះក៏ឆក់ឱកាសរកស៊ី កេងចំណេញកប់ក្ដោងពីបញ្ហានេះ ចំណែកអ្នកខ្លះទៀត បានបង្ហោះ និងចែកចាយនូវព័ត៌មានមិនពិត ធ្វើឱ្យមនុស្សមួយចំនួន កាន់តែភ័យខ្លាចរអា និងស្លោន់ស្លោ ជ្រួលច្របល់កាន់តែខ្លាំងផងដែរ។ ទោះជាយ៉ាងនេះក្ដី ក៏សូមឱ្យបងប្អូនទាំងអស់ កុំទាន់អាលភ័យ ឬបាក់ទឹកចិត្ត ព្រោះវានាំឱ្យយើងបាត់បង់ជំនឿចិត្ត ម្ចាស់ការ និង គ្មានអារម្មណ៍ធ្វើការរកស៊ីអ្វីហើយ តែសូមកុំភ្លេចប្រុងប្រយ័ត្ន ការពារឱ្យអស់ពីលទ្ធភាពផងណា។

Vector Set Medical Protective Mask_60352 2108

សូមជូនពរ បងប្អូនទាំងអស់ ជួបតែក្ដីសុខ សុខភាពល្អ ចៀសចាកផុតពីទុក្ខ និងរោគកាចសាហាវទាំងពួង៕

ប្រែសម្រួលដោយ៖ Knongsrok.com | ប្រភព៖ www.akerufeed.com