រកឃើញវិជ្ជមាន Covid-19 ១ករណីថ្មីទៀត លើស្ត្រីជនជាតិវៀតណាម ជាអ្នកទេសចរណ៍ និងព្យាបាលជាសះស្បើយ ចំនួន ៤នាក់

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលនៃការធ្វើតេស្តរកវិជ្ជមាន CoVid-19 នៅក្នុងប្រទេសកម្ពុជា ចំពោះលទ្ធផលសម្រាប់ថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០នេះ គឺ រកឃើញវិជ្ជមានចំនួន១ករណីទៀត ទៅលើ ស្ត្រីជនជាតិវៀតណាម អាយុ ៣៤ឆ្នាំ ជាអ្នកទេសចរណ៍ ស្នាក់នៅខនដូរមួយកន្លែងនៅកោះពេជ្រ រាជធានីភ្នំពេញ។

ចំណែកអ្នកដែលព្យាបាលជាសះស្បើយនៅថ្ងៃនេះដែរគឺមានចំនួន ៤នា់បន្ថែមទៀត សរុបអ្នកដែលបានព្យាបាលជាសះស្បើយទាំងអស់មានចំនួន ៧២នាក់ និងអ្នកដែលកំពុងតែសម្រាកព្យាបាលមានចំនួន ៤៧នាក់។

សរុបអ្នកដែលរកឃើញវិជ្ជមាន CoVid-19 ទាំងអស់នៅក្នុងប្រទេសកម្ពុជា គឺមានចំនួនសរុប ១១៩នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៦នាក់ និងបុរសចំនួន៨៣នាក់។


92460327_2924065804299173_7376096754485166080_n

92267837_2924065820965838_915792043752554496_n